​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

សិករ​ថៃ​​​ប្រមាណ​​១​ពាន់​គ្រួសារ​បាន​​​​​​គាំទ្រ​ញត្តិ​​​មួយដាក់​ជួន​ក្រសួង​ពាណិជ្ជកម្ម​ថៃ ដោយ​ប្រឆាំង​​ការ​នាំ​ចូលសាច់​ជ្រូក​ពី​សហរដ្ឋអាមេរិក ... The post ​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​ appeared first on Kampuchea Thmey Daily.

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

កសិករ​ថៃ​​​ប្រមាណ​​១​ពាន់​គ្រួសារ​បាន​​​​​​គាំទ្រ​ញត្តិ​​​មួយដាក់​ជួន​ក្រសួង​ពាណិជ្ជកម្ម​ថៃ ដោយ​មិន​អនុញ្ញា​ត​​ឲ្យ​នាំ​ចូលសាច់​ជ្រូក​ពី​សហរដ្ឋអាមេរិក ដែលពេល​ពួក​គេ​យល់​ថា នឹង​នាំ​ទៅដល់​ការ​​​​បំផ្លាញ​​​​​វិស័យ​ចិញ្ចឹមសត្វ​នៅ​ក្នុង​ប្រទេសថៃ​​ ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម។

កសិករ​​​​ចិញ្ចឹមជ្រូក​នៅ​ថៃ​តវ៉ា​ជុំវិញ​ផែនការ​ឲ្យ​អាមេរិក​នាំ​សាច់​ជ្រូក​ចូល​ទីផ្សារ​ថៃ​។ Bangkok Post

​ការ​តវ៉ា​​របស់​ម្ចាស់​កសិដ្ឋាន​ថៃ បាន​កើត​មាន​ឡើង​​ក្រោយ​​រដ្ឋាភិបាលសហរដ្ឋ​​​អាមេរិក​ដឹកនាំ​ដោយ​​​រដ្ឋបាល​របស់​ប្រធានាធិបតីដូណាល់ ត្រាំ បាន​​​​បង្កើន​ពន្ធ​នាំចូល​ពី​ប្រទេស​​ផ្សេង​ៗ​​ស្ទើរ​គ្រប់​ប្រទេស​លើ​សកល​លោក ដែល​​​អាមេរិក​យល់​ថា វា​​អយុត្តិធម៌​​ចំពោះសហរដ្ឋអាមេរិក​ដែល​មាន​ឱនភាព​ពាណិជ្ជកមុ្ម​ជាមួយបណ្តាប្រទេស​​​នានា​។

​តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មានថៃ Khaosod ​កសិករជ្រូកប្រហែលមួយពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ដាក់ញត្តិទៅក្រសួងពាណិជ្ជកម្មមិនអនុញ្ញាតឱ្យសាច់ជ្រូកអាមេរិកនាំចូលក្នុងប្រទេសថៃដោយ​ក្នុងញត្តិនោះ​ បាន​​លើក​ឡើង​ថា​វានឹងបំផ្លាញកសិដ្ឋានក្នុងស្រុក ហើយសាច់ជ្រូករបស់អាមេរិកមិនមានសុខភាពល្អដូចសាច់ជ្រូកថៃដោយសារតែការប្រើប្រាស់ភ្នាក់ងារពង្រឹង B-agonist។

សេចក្តីរាយការណ៍​នោះ បាន​បន្តថា ចំណាត់ការនេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រដ្ឋាភិបាលថៃនឹងត្រូវអនុញ្ញាតឱ្យមានការនាំចូលទំនិញ សាច់ និងផលិតផលផ្សេងៗរបស់អាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយពន្ធគយ ៣៦ភាគរយដែលបានស្នើឡើងថ្មី ដែលណែនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕​

ដោយ រ៉ាន់ រើយ​

The post ​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​ appeared first on Kampuchea Thmey Daily.