កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ហេតុការណ៍នេះ កើតឡើង បន្ទាប់ពីពួកគាត់បានពិសារនំបញ្ចុកដែលលក់នៅក្នុងរោងចក្រ មុនចូលបំពេញការងារ ហើយបន្ទាប់មកពួកគាត់ មានអាការៈ ធីងធោង វិលមុខ The post កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ appeared first on Kampuchea Thmey Daily.

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

កម្មករ-កម្មការិនី រោងចក្រមួយកន្លែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង នាខេត្តកណ្តាល ដែលមានអាការៈក្អួតចង្អោរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប និងគ្លីនិកឯកជន ដោយសង្ស័យពុលចំណីអាហារ។ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីពួកគាត់បានពិសារនំបញ្ចុកដែលលក់នៅក្នុងរោងចក្រ មុនចូលបំពេញការងារ ហើយបន្ទាប់មកពួកគាត់ មានអាការៈ ធីងធោង វិលមុខ ក្អួតចង្អោរ និងរាគញឹកញាប់ (៤ ទៅ៦ដង) និងចុកពោះខ្លាំង។

ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ តាមរយៈលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលពុលអាហារនៅមណ្ឌលសុខភាព និងគ្លីនិកឯកជនដោយផ្ទាល់។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ កុំមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះការចំណាយក្នុងការព្យាបាល ព្រោះថាបងប្អូនកម្មករ មានបណ្ណ ប.ស.ស ក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់។ លោកបញ្ជាក់ថា៖« ដូច្នេះសូមបងប្អូនសម្រាកឱ្យបានស្រួល ថែបំប៉នសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងចូលបម្រើការងារបន្តទៀត»។

បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ជាបឋមដាក់ការសង្ស័យពុលចំណីអាហារ បណ្តាលមកពីពិសារនំបញ្ចុក ដែលលក់នៅមុខរោងចក្រ។ លោកបន្តថា៖« ជំហានដំបូងក្រុមការងារបានដាក់ការសង្ស័យបណ្ដាលមកពីការហូបនំបញ្ចុក ពីព្រោះអ្នកដែលមានអាការៈពុលអាហារនេះ សុទ្ធតែបានហូបនំបញ្ចុកមុនចូលធ្វើការ ហើយមកដល់ពេលនេះ ក្រុមការងារកំពុងតែពិនិត្យ និងស្រាវជ្រាវរកមូលហេតុ»។

យ៉ាងណាមិញ លោកបញ្ជាក់ថា គិតមកដល់ពេលនេះកម្មក រកម្មការិនីទាំងអស់ មានអាការៈធូរស្បើយឡើងវិញហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពសៀមរាប ក្នុងការព្យាបាលដោយការយកចិត្តទុកដាក់»៕

អត្ថបទ ៖ រដ្ឋា

The post កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ appeared first on Kampuchea Thmey Daily.