កម្ពុជា-ឡាវយល់ព្រម​បង្កើនការដោះដូរទំនិញទ្វេភាគី

ប្រទេសកម្ពុជា និង ឡាវបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ The post កម្ពុជា-ឡាវយល់ព្រម​បង្កើនការដោះដូរទំនិញទ្វេភាគី appeared first on Kampuchea Thmey Daily.

កម្ពុជា-ឡាវយល់ព្រម​បង្កើនការដោះដូរទំនិញទ្វេភាគី

ប្រទេសកម្ពុជា និង ឡាវបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ ជាពិសេសការដោះដូរទំនិញតាមព្រំដែនដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរកាន់តែពង្រីកធំបន្ថែមទៀត។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី២៨ ខែកមរាកន្លងទៅនេះ។

លោកស្រីចម និម្មល បាន ​សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដោយ ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ; ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី;

ជាមួយគ្នានេះដែរ លោកស្រីថា ប្រទេសទាំងពីរក៏ត្រូវពិនិត្យលទ្ធភាព បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន; និង   ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ ជាដើម។

លោកនាយករដ្ឋមន្ត្រីឡាវ បានគាំទ្រចំពោះលទ្ធផលនិងគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មទាំងពីរបានពិភាក្សា និងលើកទឹកចិត្តឲ្យក្រសួង-ស្ថានប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែនបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរ ។

កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញទៅប្រទេសឡាវមានទឹកប្រាក់សរុប ១៦ ៨២លានដុល្លារ កើនឡើងជិត៣១៤% ធៀបនឹងឆ្នាំ២០២៣។ ចំពោះមុខទំនិញសំខាន់ដែលកម្ពុជានាំចេញច្រើនជាងគេនោះ ផលិតផលបន្ទះសូឡា និងភេសជ្ជៈ៕

The post កម្ពុជា-ឡាវយល់ព្រម​បង្កើនការដោះដូរទំនិញទ្វេភាគី appeared first on Kampuchea Thmey Daily.