កម្ពុជា នឹងចុះត្រជាក់ចាប់ពី២០ ទៅ១៧°C
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ព្រះរាជាណាចក្រចកម្ពុជា នឹងមានសី... The post កម្ពុជា នឹងចុះត្រជាក់ចាប់ពី២០ ទៅ១៧°C appeared first on Kampuchea Thmey Daily.
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ ព្រះរាជាណាចក្រចកម្ពុជា នឹងមានសីតុណ្ហភាពចុះត្រជាក់ចាប់ពី២០ ដល់១៧°C នៅតាមតំបន់មួយចំនួន។ ការចុះត្រជាក់នេះ គឺដោយសារសម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០មករា នេះ។
តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
The post កម្ពុជា នឹងចុះត្រជាក់ចាប់ពី២០ ទៅ១៧°C appeared first on Kampuchea Thmey Daily.