កម្ពុជាផ្ដើមប្រមូលផលទុរេនរដូវកាលថ្មី
រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗ... The post កម្ពុជាផ្ដើមប្រមូលផលទុរេនរដូវកាលថ្មី appeared first on Kampuchea Thmey Daily.

កសិករដាំទុរេនបានលើកឡើងថា នៅរដូវកាលប្រមូលផលផ្លែទុរេនឆ្នាំនេះ តម្លៃ និងទិន្នផលទុរេនមានភាពល្អប្រសើរ ដោយសារអាកាសធាតុអំណោយផល។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់កម្ពុជាថ្មីថា រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗជាមួយនឹងប្រភេទពូជទុរេន មូសាំងឃីង និងពូជស្រាលមួយចំនួនទៀត ខណៈទុរេនមាន់ថង នឹងអាចប្រមូផលបាននៅដំណាច់ខែមេសានេះ។
លោក ហេង ឆេងលី ប្រាប់ថា ទិន្នផលឆ្នាំនេះ ល្អប្រសើរ បើធៀបនឹងឆ្នាំមុន ខណៈតម្លៃប្រភេទពូជមូសាំងឃីងបានល្អចន្លោះពី ១ ម៉ឺន ៧ ពាន់ ដល់ ២ ម៉ឺន ៥ ពាន់រៀល លក់ចេញពីចម្ការ។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា ខណៈបាននាំចេញផ្លែទុរេនចំនួនជាង ៧ ពាន់តោនកាលពីឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
The post កម្ពុជាផ្ដើមប្រមូលផលទុរេនរដូវកាលថ្មី appeared first on Kampuchea Thmey Daily.