អ៊ីស្រាអែល នឹង​ទទួល​ទាហាន​ស្រី ៤​នាក់ ​ដែល​ក្រុមហាម៉ាស់ ដោះលែង

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីទទួលចំណាប់ខ្មាំងស្ត្រី ជនជាតិអ៊ីស្រាអែល ចំនួន ៤នាក់ ដែលត្រូវដោះលែងដោយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ។ នេះគឺជាការផ្លាស់ប្តូរលើកទីពីរ នៃចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីការផ្លាស់ប្តូរ លើកដំបូងដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាយកដ្ឋាន Manpower បានបង្កើត និងរៀបចំកន្លែងទទួលភ្ញៀវដំបូង នៅជិតព្រំដែនហ្គាហ្គា ជាកន្លែងដែលចំណាប់ខ្មាំង ដែលត្រលប់មកវិញ នឹងទទួលបានការថែទាំសុខភាព និងការគាំទ្រផ្ទាល់ខ្លួន ៕ប្រែសម្រួល ឈូក បូរ៉ា

អ៊ីស្រាអែល នឹង​ទទួល​ទាហាន​ស្រី ៤​នាក់ ​ដែល​ក្រុមហាម៉ាស់ ដោះលែង

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីទទួលចំណាប់ខ្មាំងស្ត្រី ជនជាតិអ៊ីស្រាអែល ចំនួន ៤នាក់ ដែលត្រូវដោះលែងដោយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សា ។

នេះគឺជាការផ្លាស់ប្តូរលើកទីពីរ នៃចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលជាផ្នែកមួយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីការផ្លាស់ប្តូរ លើកដំបូងដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នាយកដ្ឋាន Manpower បានបង្កើត និងរៀបចំកន្លែងទទួលភ្ញៀវដំបូង នៅជិតព្រំដែនហ្គាហ្គា ជាកន្លែងដែលចំណាប់ខ្មាំង ដែលត្រលប់មកវិញ នឹងទទួលបានការថែទាំសុខភាព និងការគាំទ្រផ្ទាល់ខ្លួន ៕
ប្រែសម្រួល ឈូក បូរ៉ា