របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់៥%
ស្ថានភាបបែបនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់... The post របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់៥% appeared first on Kampuchea Thmey Daily.
របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា បានថយឥទ្ធិពល តែក៏នៅមានសីតុណ្ហភាពចុះត្រជាក់ពី ២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីនៅតាមបណ្ដាខេត្តមួយចំនួន៥%។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧុនិយម នៅព្រឹកថ្ងៃទី២៧ ខែមករានេះ។
តាមការប្រកាស ស្ថានភាបបែបនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ១,៥ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងឧត្តរមានល្បឿនមធ្យម ១,៥ម៉ែត្រ/វិនាទី។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ មានល្បឿនមធ្យម២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
The post របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់៥% appeared first on Kampuchea Thmey Daily.