អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps

Google បានឲ្យដឹងថាខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌាក្នុងការស៊ើបអង្កេតការស្លាប់របស់បុរសបីនាក់ដែលត្រូវបានគេរាយការណ៍ថាបានបើកឡានធ្លាក់ពីស្ពាន ខណៈពេល... The post អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps


Google បានឲ្យដឹងថា ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌាក្នុងការស៊ើបអង្កេតការស្លាប់របស់បុរសបីនាក់ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានធ្លាក់ពីលើ​ស្ពាន ខណៈពេលកំពុងបើកតាមផ្លូវ​ដែល​ចង្អុល​បង្ហាញ​នៅលើ Google Maps។

(រូបភាព៖ X)

សារព័ត៌មាន CNA ​បាន​ផ្សាយ​​នៅ​ថ្ងៃទី​២៧​នេះ​ថា បុរសទាំងនេះកំពុងធ្វើដំណើរទៅពិធីមង្គលការនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Ramganga ដែល​ធ្លាក់ពីស្ពានដែលបាន​បាក់ក្នុង​អំឡុង​ពេល​មាន​ទឹកជំនន់​កាលពី​ឆ្នាំ​មុននិងមិនទាន់សាងសង់រួចរាល់​នៅឡើយ​។

យោងតាមកាសែត Hindustan Times បាននិយាយកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសថា អ្នកបើកបរបានបើកតាមផ្លូវដែលបង្ហាញដោយGoogle Maps ដើម្បីធ្វើដំណើរតាមផ្លូវទៅកាន់ពិធីមង្គលការនោះ។

អ្នកនាំពាក្យរបស់ Google បានប្រាប់ AFP នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«យើងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតទៅកាន់ក្រុមគ្រួសារសព ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់ការគាំទ្ររបស់យើងក្នុងការស៊ើបអង្កេតបញ្ហានេះ»។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងមួយឆ្នាំបន្ទាប់ពីវេជ្ជបណ្ឌិតពីរនាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Periyar បន្ទាប់ពីពួកគេបានធ្វើដំណើរតាមGoogle Mapsដូចគ្នានេះដែរ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

The post អាជ្ញាធរ​ឥណ្ឌាស៊ើបអង្កេត​ករណី​អ្នកដំណើរ​ស្លាប់​ដោយសារ​​ការ​បង្ហាញ​របស់​ Google Maps appeared first on Kampuchea Thmey Daily.