អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ... The post អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ appeared first on Kampuchea Thmey Daily.

អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ

អាជ្ញាធរ​ខេត្ត​កំពង់ធំ រៀបចំ​កែលម្អ​ផ្លូវ​កៅស៊ូ​ប្រវែង ២៣០០ ម៉ែត្រ ចាប់ពី​រង្វង់​មូល​លោកតា​ក្រហម “​ក​” ដល់​ស្ពាន​ត្បូង​ចាម ដើម្បី​ត្រៀម​រៀបចំ​សង្ក្រាន្ត​កំពង់ធំ នៅ​ខែ​មេសា ខាងមុខនេះ។

កាលពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក នួន ផារ័ត្ន អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ការ​រៀបចំ​អ៊ុត​ផ្លូវ​កៅស៊ូ (AC) ប្រវែង​ជាង ២ ពាន់​ម៉ែត្រ នៅ​ក្រុង​ស្ទឹងសែន។

នា​ឱកាស​នោះ លោក នួន ផារ័ត្ន លើក​ឡើង​ថា ការ​រៀបចំ​អ៊ុត​កំណាត់​ផ្លូវ​ចាប់ពី​រង្វង់​មូល​លោកតា​ក្រហម “​ក​” ដល់​ស្ពាន​ត្បូង​ចាម គឺជា​ការ​អ៊ុត​បន្ថែម​លើ​ផ្លូវ​កៅស៊ូ​ចាស់​ដែល​មាន​ស្រាប់ ប៉ុន្តែ​មានការ​ខូចខាត​ដោយ​ដុំ។ ផ្លូវ​ដែល​អ៊ុត​ថ្មី មាន​ប្រវែង​សរុប​ប្រមាណ ២៣០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ជា​ផ្លូវ​បួន​គន្លង នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​មាន​សួនផ្កា​ក្រដាស​ចម្រុះ​ពណ៌ ហើយ​ផ្លូវ​នេះ នឹង​រួចរាល់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ខាងមុខ។

លោក​បន្ត​ថា ការ​អ៊ុត​បន្ថែម​លើ​ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​លើក​សោភណភាព​ក្រុង​ស្ទឹងសែន នោះ​ទេ ប៉ុន្តែ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ធន់ ប្រើប្រាស់​បាន​យូរអង្វែង ព្រោះ​ជា​ផ្លូវ​ដែល​មមាញឹក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ។ កំណាត់​ផ្លូវ​នេះ ក៏​ត្រូវ​រៀបចំ​កែលម្អ​សម្រាប់​ផ្លូវ​ចូល​សង្ក្រាន្ត​កំពង់ធំ ដែល​នឹង​ប្រព្រឹត្តទៅ​​ក្នុង​ខែ​មេសា ឆ្នាំ ២០២៥ ខាងមុខ។

លោក​បញ្ជាក់​ថា កម្មវិធី​សង្ក្រាន្ត​កំពង់ធំ ឆ្នាំ ២០២៥ នឹង​ធ្វើ​ឡើង​នៅ​បរិវេណ​សួន​ស្ទឹងសែន ធំ​ជាង​ឆ្នាំ​មុនៗ។ កម្មវិធី​សង្ក្រាន្ត នឹង​រៀបចំ​ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ លាក់​កន្លែង ការ​ប្រគំ​តន្ត្រីបុរាណ សម័យ ការ​រាំ​លេង​កម្សាន្ត តំបន់​ត្រជាក់ ជាដើម។ គ្រប់​ទីតាំង​ទាំងអស់​ក្នុង​ក្រុង​ស្ទឹងសែន ក៏​រៀបចំ​បណ្ដាញ ភ្លើង​លម្អ ការ​ដាំ​ផ្កា​បន្ថែម​លើ​សួន​លោកតា​ក្រហម “​ក​” សួន​អាចារ្យ​លាក់ នៅ​ផ្នែក​ខាងក្រោម​សួន​ស្ទឹងសែន។ ជាមួយ​គ្នា​នេះ ក៏​មាន​រៀបចំ​ជា​ផ្សារ​រាត្រី​លើ​ឆ្នេរ​ខ្សាច់ ការ​បាញ់​កាំជ្រួច ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ផង​ដែរ។

លោក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សូម​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​ខេត្ត​កំពង់ធំ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ​ទាំងអស់​គ្នា៕

អត្ថបទ ៖ ឈាង មករា

The post អាជ្ញាធរ រៀបចំកែលម្អផ្លូវប្រវែងជាង ២ ពាន់ម៉ែត្រ ឡើងវិញ ត្រៀមរៀបចំសង្ក្រាន្តកំពង់ធំ appeared first on Kampuchea Thmey Daily.