អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ
ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីត្រៀមឆ្លើយតបឱ្យបានឆាប់ រហ័សនៅពេលមានគ្រោះអាសន្នកើតឡើងជាយថាហេតុ... The post អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ appeared first on Kampuchea Thmey Daily.

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីត្រៀមឆ្លើយតបឱ្យបានឆាប់ រហ័សនៅពេលមានគ្រោះអាសន្នកើតឡើងជាយថាហេតុ។

លំហាត់សមយុទ្ធនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាចកើតមានឡើង សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរទុកជាមុន ធានាបាននូវការឆ្លើយតប យ៉ាងឆាប់រហ័ស និងមានលក្ខណៈត្រឹមត្រូវ ដែលអាចកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ជាអវិជ្ជមានផ្សេងៗ៕
ដោយ៖ គឿនវេត



The post អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ appeared first on Kampuchea Thmey Daily.