អភិបាលខេត្តស្ទឹងត្រែងដឹកនាំបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះមនុស្សដែលត្រូវការឈាម
អភិបាលខេត្តស្ទឹងត្រែង ធ្វើកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធ៌ម ក្នុងពេលដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិតជាបន្ទាន់ The post អភិបាលខេត្តស្ទឹងត្រែងដឹកនាំបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះមនុស្សដែលត្រូវការឈាម appeared first on Kampuchea Thmey Daily.
អភិបាលខេត្តស្ទឹងត្រែង ធ្វើកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមសម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្សប្រកបដោយមនុស្សធ៌ម ក្នុងពេលដែលត្រូវការឈាមសម្រាប់សង្គ្រោះជីវិតជាបន្ទាន់ ក្នុងករណីកើតមានគ្រោះថ្នាក់ផ្សេងៗនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្នុងឱកាសបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីថ្ងៃម្សិលមិញ លោក សរ សុពុត្រា អភិបាលខេត្ត បានលើកឡើងថា ឈាមនេះពិតជាជួយបានជួយសង្រ្គោះជីវិតមនុស្ស និងបានបង្ហាញពីអំពើល្អប្រពៃក្នុងការរួមសាមគ្គីបរិច្ចាគឈាមរបស់បងប្អូនយើងទាំងអស់គ្នា បានក្លាយទៅជាធនាគារឈាមរស់ សម្រាប់ជួយសង្រ្គោះជីវិតមនុស្សគ្រប់រូបដែលត្រូវការឈាម។
លោកចាត់ទុកថា៖ សកម្មភាពការបរិច្ចាកឈាមពេលនេះយើងបានរំលឹកទៅដល់បុព្វបុរស ដែលបាលលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន គឺការរំដោះជាតិ មាតុភូមិរួចផុតពីរបបប្រល័យពូជសាសន៍ ថ្ងៃ (៧ មករា ១៩៧៩-៧ មករា ២០២៥)។
លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានទទួលស្គាល់ថាខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ប្រជាជនគ្រប់រូបនៅខេត្តស្ទឹងត្រែងបំភ្លេចមិនបានទេ ព្រោះជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។
លោក គាំទ្រវិធីបរិច្ចាគឈាម ដែលមានការចូលរួមពីក្រុមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងធនាគារព្រីនស៍សាខាខេត្តស្ទឹងត្រែង បានបរិច្ចាកប្រកបដោយស្ម័គ្រចិត្ត។
សូមបញ្ជាក់ថា ការបរិច្ចាគឈាមនេះ ជាព្រឹត្តការណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាកដឹកនាំខេត្តធ្វើឡើងដើម្បីសង្រ្គោះ ជនរងគ្រោះ ឬអ្នកជំងឺដែលត្រូវការឈាម និងបំពេញតំរូវការរបស់មន្ទីរពេទ្យខេត្ត ហើយក៍បាន ចូលរួមចំណែកក្នុងការចែកចាយដល់មន្ទីរពេទ្យក្រៅខេត្តដែលត្រូវការឈាមផងដែរ៕
ដោយ៖ ហុង វិនជូ
The post អភិបាលខេត្តស្ទឹងត្រែងដឹកនាំបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះមនុស្សដែលត្រូវការឈាម appeared first on Kampuchea Thmey Daily.