ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងធ្វើកិច្ចចរចាសន្តិភាពនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើត... The post ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងធ្វើកិច្ចចរចាសន្តិភាពនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់បញ្ចប់ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

(រូបថត៖ Reuters)

បេសកជនពិសេសអាមេរិក​លោក Steve Witkoff រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz នឹងជួបជាមួយមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ រួមទាំងកិច្ចពិភាក្សាពីមុនៗនៅទីក្រុងរីយ៉ាដ រវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ី និងដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយលោក ហ្សេលេនស្គី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman។

គោលដៅ​គឺ​ដើម្បី​ចរចា​បទ​ឈប់​បាញ់ និង​ធ្វើការ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​សន្តិភាព​ទូលំទូលាយ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ។ បន្ថែម​ពី​នេះ កិច្ច​ប្រជុំ ក៏​នឹង​​ក្លាយ​ជា​ការ​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ក្រុង​កៀវ និង​ក្រុង​វ៉ាស៊ីនតោនផង​ដែរ ក្រោយ​អាមេរិក​ប្រកាស​ផ្អាក​ជំនួយ​យោធា និង​ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន បន្ទាប់​ពី​កើត​មាន​ជម្លោះ​ពាក្យ​សម្ដី​រវាង​លោក ហ្សេលេនស្គី និង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ អំឡុង​ពេល​​ជំនួប​នៅ​ឯ​​សេតវិមាន​កាល​ពី​ថ្ងៃ​​២៨​ខែ​កុម្ភៈ។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

លោក ហ្សេលេនស្គី បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​​សង្គម X ថា លោក​រំពឹង​ជំនួប​លើក​នេះ​នឹងទទួល​បាន​ផ្លែផ្កា ដោយ​និយាយ​ថា៖ «ក្រុម​ការងារ​អ៊ុយក្រែន និងអាមេរិកបានបន្តការងារឡើងវិញ ហើយយើងសង្ឃឹមថាសប្តាហ៍ក្រោយយើងនឹងមានកិច្ចប្រជុំដ៏មានអត្ថន័យមួយ»។

មេដឹក​នាំ​អ៊ុយក្រែន បាន​បន្ថែម​ថា៖ «អ៊ុយក្រែន​បាន​ស្វែង​រក​សន្តិភាព​ចាប់​តាំង​ពី​ពេល​ដំបូង​នៃ​សង្គ្រាម​មកម៉្លេះ ហើយ​យើង​តែង​តែ​បញ្ជាក់​ថា សង្រ្គាម​បន្ត​ដោយ​សារ​តែ​រុស្ស៊ី»៕

ដោយ៖ ឈាង

ចុចអាន៖ Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

The post ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម appeared first on Kampuchea Thmey Daily.