ស្វាយកែវល្មៀតគ្មានទីផ្សារ ធ្វើឱ្យពលរដ្ឋចាក់ចោលរាប់តោន
ស្វាយកែវល្មៀតរាប់តោន ត្រូវបានប្រជាពលរដ្ឋដឹកយកចាក់ចោលពាសវាលពាសកាល ខណៈទីផ្សាររបស់ស្វាយកែវមៀត The post ស្វាយកែវល្មៀតគ្មានទីផ្សារ ធ្វើឱ្យពលរដ្ឋចាក់ចោលរាប់តោន appeared first on Kampuchea Thmey Daily.

ស្វាយកែវល្មៀតរាប់តោន ត្រូវបានប្រជាពលរដ្ឋដឹកយកចាក់ចោលពាសវាលពាសកាល ខណៈទីផ្សាររបស់ស្វាយកែវមៀត តម្លៃស្ទើរស្មើសូន្យ ហើយសឹងតែគ្មានឈ្មួញទិញទាល់តែសោះ។
ប្រហែលមួយសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋដឹកស្វាយកែវល្មៀត យកទៅចាក់ចោលពាសវាលពាសកាល ពិសេសគឺនៅត្រង់ចំណុច ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលការចាក់ចោលស្វាយរាប់តោនទាំងនេះ គឺមានន័យថា ទីផ្សារស្វាយកែវល្មៀតរបស់ពួកគាត់គ្មានទីផ្សារទាល់តែសោះ។

អ្នកស្រី ឈឺន សាវ័ន រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង បានរៀបរាប់ថា បច្ចុប្បន្នស្វាយរបស់អ្នកស្រីចោលពេញចំការ ដោយមិនបានប្រមូលផលសោះឡើយ ដោយសារតែគ្មានទីផ្សារ ហើយក៏គ្មានឈ្មួញណាម្នាក់ចុះទិញទាល់តែសោះ។

អ្នកស្រីបានបន្តថា សព្វថ្ងៃនៅមានឈ្មួញម្នាក់ដែលចុះទិញផ្លែស្វាយកែវល្មៀតទាំងនេះ ប៉ុន្តែការចុះទិញគឺគេជ្រើសរើសយកផ្លែស្វាយណាដែលមានទំហំស្មើនឹង ២ ទម្ងន់មួយគីឡូក្រាម.ឬ ៣ ផ្លែស្មើមួយគីឡូក្រាម បើចូលខ្នាត ៤ ស្មើ ១ គីឡូក្រាម គឺគេមិនទិញជាដាច់ខាត ហើយម្យ៉ាងវិញទៀតការជ្រើសរើសផ្លែ ដោយសំរាំងយកផ្លែធំៗដើម្បីទិញនេះ គឺបានតម្លៃត្រឹមតែ ១៥០ រៀល ក្នុងមួយគីឡូក្រាម តែប៉ុណ្ណោះ ហើយនៅក្នុងតម្លៃនេះ សឹងតែគ្មានអ្នកចុះទិញទាល់តែសោះ។

ដោយសារតែបញ្ហាបែបនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋដែលជ្រុលខ្លួនបេះផ្លែស្វាយទៅហើយនោះ មានតែដឹកទៅចាក់ចោលតាមទីសាធារណៈតែប៉ុណ្ណោះ ឯអ្នកដែលមិនទាន់បានបេះ គឺទុកចោលស្អុយរលួយនៅនឹងដើម គ្មាននរណាយកភ្នែកមើលនោះឡើយ។ អ្នកស្រីក៏បានទទូចសំណូមពរដល់មន្ត្រីជំនាញ មេត្តាធ្វើយ៉ាងណាជួយរកទីផ្សារស្វាយកែវល្មៀត ឱ្យបានតម្លៃសមរម្យផង ព្រោះបើមិនដូច្នេះទេប្រជាជនច្បាស់ជាវ័ណ្ឌកជាមិនខានដោយសារការជំពាក់បំណុលគេ យកដើមមកប្រកបរបរកសិកម្មបែបនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន

The post ស្វាយកែវល្មៀតគ្មានទីផ្សារ ធ្វើឱ្យពលរដ្ឋចាក់ចោលរាប់តោន appeared first on Kampuchea Thmey Daily.