ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ

បន្ទាប់ពីរឿងក្ដីឆបោក The Icon Group ផ្ទុះផ្អើលប្រទេសថៃ ​ប៉ូលិសបានឃុំខ្លួនជនសង្ស័យ១៧រូបនៅពន្ធនាគារពិសេសបាងកក ... The post ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ appeared first on Kampuchea Thmey Daily.

ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ

បន្ទាប់ពីរឿងក្ដីឆបោក The Icon Group ផ្ទុះផ្អើលប្រទេសថៃ ​ប៉ូលិសបានឃុំខ្លួនជនសង្ស័យ១៧រូប នៅពន្ធនាគារពិសេសបាងកក ដើម្បីរង់ចាំការកាត់ទោស។ យ៉ាងណា ស្ថានភាពរបស់តារាស្រី Min Pechaya នាពេលនេះត្រូវបានគេរាយការណ៍ថា នាងមានជំងឺប្រចាំកាយពេលនៅក្នុងគុក​និងសំពាធផ្លូវចិត្តខ្លាំង។

កាលពីថ្ងៃទី ២២ ​ខែតុលាដោយផ្អែកតាមសារព័ត៌មាន Komchadluek រាយការណ៍ថា​ សាច់ញាតិបានមកមន្ទីរឃុំឃាំងដើម្បីសួរសុខទុក្ខតារាសម្តែងដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងឆបោក The Icon Group ។ អ្នកស្រី Kanokwan Jiewchuephan នាយកសេវាកែសំរួលស្ត្រីកណ្តាលនិយាយថា ម្តាយនិងមិត្តប្រុសរបស់ Min បានមកសួរសុខទុក្ខនាងនៅម៉ោង ១០ ព្រឹក ហើយអ្នកទាំងពីរបានចាកចេញប្រហែលពីរម៉ោងក្រោយមក។

សារព័ត៌មានដដែល​​រាយការណ៍​ទៀតថា ដោយសារតែ Min Pechaya ស្រាប់តែមានអាការ​ឈឺ​ពោះភ្លាមៗពេល​កំពុង​ជាប់​ឃុំ។ ភ្លាមៗគ្រាន់តែឮដំណឹងទើបក្រុម​គ្រួសារ​បាន​មក​សួរសុខទុក្ខនាង ​​​បន្ទាប់​ពី​បាន​ដឹង​ថា​តារា​ស្រី​មាន​ជំងឺធ្វើទុកពេលកំពុងជាប់ឃុំ។​ ជាមួយគ្នានោះដែរ លោក Chuchat Kanpai​ មេធាវីរបស់​តារា​ស្រីរូបនេះមានប្រសាសន៍ថា Min មានអារម្មណ៍តានតឹងខ្លាំង នៅពេលជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

ដ្បិតថាយ៉ាងណា តំណាងអង្គការកែប្រែស្ត្រីកណ្តាលបាននិយាយថា ទីភ្នាក់ងាររាយការណ៍ទៅគ្រួសាររបស់ Min និងអ្នកទោសផ្សេងទៀតអំពីការបើកគណនីសម្រាប់អ្នកទោសដែលមានចំនួនមិនលើសពី ១៥,០០០ បាត ដែលភាគច្រើនប្រើសម្រាប់ទិញរបស់របរផ្ទាល់ខ្លួន សកម្មភាពចាំបាច់។ ជន​សង្ស័យ​មិន​ត្រូវ​តាម​តម្រូវ​ការ​តឹងរ៉ឹង​ដូច​ជា​កាត់​សក់​ខ្លី​នោះ​ទេ គឺ​គេ​សុំ​ត្រឹម​គុក​ដើម្បី​ចង​សក់​ប៉ុណ្ណោះ។ ដោយឡែក ចាប់ពីថ្ងៃទី ២២ ខែតុលា មេធាវីរបស់ក្រុមជនសង្ស័យក្នុងសំណុំរឿង The Icon Group អាចចូលមើលបានដោយមិនកំណត់។ សាច់​ញាតិ​ជន​សង្ស័យ​អាច​មក​សួរ​សុខ​ទុក្ខ​ជា​រៀង​រាល់​ថ្ងៃ​រយៈ​ពេល ១៥-២០​នាទី។

កាលពីថ្ងៃទី១២ ខែតុលា នៅពេលដែលប៉ូលិសប្រកាសការសម្រេចចិត្តស៊ើបអង្កេត The Icon Group ដែលនាងធ្វើការនោះ Min Pechaya បានធ្វើសន្និសីទសារព័ត៌មានខ្លាំងៗ ដោយបដិសេធមិនទទួលខុសត្រូវទាំងអស់។ តារាស្រីរូបនេះបានត្អូញត្អែរដោយអះអាងថានាងមិនមានទំនាក់ទំនងជាមួយផ្នែកវិជ្ជាជីវៈណាមួយឡើយ ដោយគ្រាន់តែទទួលស្គាល់កំហុសរបស់នាង ព្រោះនាង “មិនបានស្រាវជ្រាវឱ្យបានល្អិតល្អន់មុននឹងចុះកិច្ចសន្យា”។

យ៉ាង​ណា​មិញ ស្ថានភាព​បច្ចុប្បន្ន​បង្ហាញ​ថា ការ​ថ្លែង​របស់​ Min Pechaya ក្នុង​សន្និសីទ​កាសែត​មាន​បញ្ហា​ច្រើន។ ការពិតដែលថានាងត្រូវបានឃុំខ្លួន និងពាក្យសុំនៅក្រៅឃុំរបស់នាងត្រូវបានបដិសេធដោយតុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកកបង្ហាញពីភាពធ្ងន់ធ្ងរនៃសំណុំរឿងនេះ។ ជាធម្មតា ដីកាឃុំខ្លួនបដិសេធការធានានៅក្រៅឃុំជាធម្មតាត្រូវបានអនុវត្តចំពោះករណីសំខាន់ៗ ក្នុងករណីជនសង្ស័យរត់គេចខ្លួន នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Min Pechaya ពីតារាសម្ដែងជួរមុខកើតក្នុងត្រកូលអ្នកមាន ក្លាយជាអ្នកទោសក្នុងពន្ធធនាគារ

The post ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់ Min ឮថាមានសំពាធផ្លូចិត្ត និងនិងជំងឺប្រចាំកាយ appeared first on Kampuchea Thmey Daily.