សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅដងទន្លេសេសាន ខេត្តរតនគិរី

ប្រពភពីគ្រួសារនៃសព បានប្រាប់ថា គាត់បានបើកទូកទៅស៊ីការបងប្អូន នៅភូមិផាក់ណាម ឃុំកោះពាក្យ .... The post សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅដងទន្លេសេសាន ខេត្តរតនគិរី appeared first on Kampuchea Thmey Daily.

សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅដងទន្លេសេសាន ខេត្តរតនគិរី

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖00នាទីព្រឹក ប្រជាពលរដ្ឋបានប្រទះឃើញសាកសព នៅលើឆ្នេរខ្សាច់ មានសភាពសពហើមស្អុយរលួយ មានក្លិន ដែលមានសម្លៀកបំពាក់អាវដៃវែងពណ៍ប្រផះ ស្លៀកខោជើងវែងពណ៍ខ្មៅ ស្ថិតនៅចំនុចដងទន្លេសេសាន្ត នៅភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

តាមរបាយការណ៍សមត្ថកិច្ចប៉ុស្តិ៍នគបាលកាចូន បានឱ្យដឹងថា សាកសពមានឈ្មោះ ចាំភូ វ៉ែង ភេទប្រុស អាយុប្រហែល ៦២ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិទៀមលើ ឃុំកាចូន។ សមត្ថកិច្ចបានបញ្ចាក់ថា សាកសពខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ប្រពភពីគ្រួសារនៃសព បានប្រាប់ថា គាត់បានបើកទូកទៅស៊ីការបងប្អូន នៅភូមិផាក់ណាម ឃុំកោះពាក្យ រយៈពេល៣ថ្ងៃហើយ ទើបនៅថ្ងៃព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២៥ នេះប្រជាពលរដ្ឋនៅភូមិវើនសៃ ប្រទះឃើញសាកសព គាប់ជួនពេលនោះប្រជាជននៅភូមិឡាម៉ើយ ឃុំកុកឡាក់ ប្រទះឃើញទូកអណ្តែតទៅដល់ច្រាំងគ្រឿង និងមានអាវកីឡាឈ្មោះ សិស្សអ្នកភូមិទៀមលើ ទើបសមត្ថកិច្ចដឹងពីអត្តសញ្ញាណ ហើយបានប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ខៀវ ចាប

The post សាកសពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅដងទន្លេសេសាន ខេត្តរតនគិរី appeared first on Kampuchea Thmey Daily.