សម្តេចធិបតី៖ វិស័យអប់រំ​ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល

សម្តេច​បញ្ជាក់​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​មាន​គោល​បំណង​ធានា​ថា​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​ទាំង​ការ​អប់រំ​ខ្ពស់ និង​សុខភាព​ល្អ The post សម្តេចធិបតី៖ វិស័យអប់រំ​ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

សម្តេចធិបតី៖ វិស័យអប់រំ​ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល

ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យអប់រំ​ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល។ សម្តេច​បញ្ជាក់​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​មាន​គោល​បំណង​ធានា​ថា​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​ទាំង​ការ​អប់រំ​ខ្ពស់ និង​សុខភាព​ល្អ។

សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តវិនិយោគលើគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាទិសដៅដ៏សំខាន់ ហើយនៅក្នុងថវិកាជាតិប្រចាំឆ្នាំ រដ្ឋតែងតែបង្កើនទៅលើវិស័យអាទិភាពធំៗជាច្រើន ក្នុងនោះវិស័យធំពីរ គឺ វិស័យសុខាភិបាល និងអប់រំ ដែលយើងមិនអាចចោលបាន។
សម្តេចធិបតីបញ្ជាក់ថា៖«ការចំណាយលើវិស័យសុខាភិបាល លើការគាំពារសង្គម ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អ និងឧបត្ថម្ភអាហារនៅតាមសាលារៀន ព្រោះអ្វីដែលសំខាន់ចំណីផ្លូវកាយ ចំណីអារម្មណ៍ និងចំណេះដឹងកាន់តែរឹងមាំ។ យើងនឹងបន្តធ្វើយ៉ាងណាឱ្យកូនខ្មែរនៅគ្រប់កន្លែងទាំងអស់ មានឱកាសអង្គុយរៀននៅសាលាល្អ»។

សម្តេចធិបតី ក៏បានទទួលស្គាល់ពីបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជាកង្វះគ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ សម្តេចបានធានាថា រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ ហើយនឹងបន្តកែលម្អជាបណ្តើរៗទាំងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលគ្រូ ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។
សម្តេចបញ្ជាក់ថា៖«ពិតណាយើងបានរីកចម្រើនច្រើន ប៉ុន្តែនៅមិនទាន់គ្រប់នៅឡើយទេ ជាពិសេសនៅតំបន់ខ្លះដែលយើងឃើញថាកន្លែងថ្មី កង្វះគ្រូ កង្វះហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែយើងមិនបិទភ្នែកទេ នឹងបន្តកសាងបណ្តើរៗ»៕

The post សម្តេចធិបតី៖ វិស័យអប់រំ​ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចំបងរបស់រដ្ឋាភិបាល appeared first on Kampuchea Thmey Daily.