សម្តេចធិបតី៖ ធ្វើកំណែទម្រង ក៏លះបង់ មិនធ្វើកំណែទម្រង់ក៏លះបង់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព នៃស្ថាប័នបម្រើប្រជាពលរដ្ឋ ការធ្វើកំណែទម្រង់ ឬក៏មិនធ្វើកំណែ ទម្រងលើមុខងារសាធារណៈ ស្ថិតក្នុងជម្រើសលះបង់ដូចគ្នា ពោលបើមិនធ្វើ គឺបានន័យថា បានលះបង់នូវប្រសិទ្ធភាព ការងារស្ថាប័នរួចទៅហើយ ខណៈដែលធ្វើនឹងត្រូវលះបង់ខ្លះ ​ចំពោះកិច្ចការងារមន្ត្រីមួយចំនួន ។ ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ​​ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានថ្លែងថា ស្ថិតក្នុងការធ្វើកំណែ ទម្រងមុខងារសាធារណៈ បានធ្វើឱ្យរាជរដ្ឋាភិបាល ផ្អាកការជ្រើសរើស មន្ត្រីរាជការថ្មី ជាច្រើន ដោយសារតែមានស្ថាប័នមួយចំនួន ស្ថិតក្នុងស្ថានភាពលើសតែខ្វះ ហើយខ្វះតែលើស ។ ក្នុងនោះដើម្បីពិនិត្យមើលចំពោះការខ្វះនិងលើស អាចដឹងបានយ៉ាងដូចម្តេច សម្តេចធិបតីថា ត្រូវមើលទៅតាមកាលវិភាគមុខងារ ឱ្យបានច្បាស់ កំណត់ឱ្យបានច្បាស់តួនាទីភារកិច្ច មិនមែនផ្អែកទៅលើអារម្មណ៍ របស់ប្រធាននាយកដ្ឋាននោះទេ។ […]

សម្តេចធិបតី៖ ធ្វើកំណែទម្រង ក៏លះបង់ មិនធ្វើកំណែទម្រង់ក៏លះបង់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព នៃស្ថាប័នបម្រើប្រជាពលរដ្ឋ ការធ្វើកំណែទម្រង់ ឬក៏មិនធ្វើកំណែ ទម្រងលើមុខងារសាធារណៈ ស្ថិតក្នុងជម្រើសលះបង់ដូចគ្នា ពោលបើមិនធ្វើ គឺបានន័យថា បានលះបង់នូវប្រសិទ្ធភាព ការងារស្ថាប័នរួចទៅហើយ ខណៈដែលធ្វើនឹងត្រូវលះបង់ខ្លះ ​ចំពោះកិច្ចការងារមន្ត្រីមួយចំនួន ។

ក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ​​ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានថ្លែងថា ស្ថិតក្នុងការធ្វើកំណែ ទម្រងមុខងារសាធារណៈ បានធ្វើឱ្យរាជរដ្ឋាភិបាល ផ្អាកការជ្រើសរើស មន្ត្រីរាជការថ្មី ជាច្រើន ដោយសារតែមានស្ថាប័នមួយចំនួន ស្ថិតក្នុងស្ថានភាពលើសតែខ្វះ ហើយខ្វះតែលើស ។

ក្នុងនោះដើម្បីពិនិត្យមើលចំពោះការខ្វះនិងលើស អាចដឹងបានយ៉ាងដូចម្តេច សម្តេចធិបតីថា ត្រូវមើលទៅតាមកាលវិភាគមុខងារ ឱ្យបានច្បាស់ កំណត់ឱ្យបានច្បាស់តួនាទីភារកិច្ច មិនមែនផ្អែកទៅលើអារម្មណ៍ របស់ប្រធាននាយកដ្ឋាននោះទេ។

បន្ថែមើលនេះ សម្តេចធិបតី ឱ្យផ្អែកលើវិទ្យាសាស្ត្រពិត ការជែកគ្នា សមូហភាព ដើម្បីធ្វើ ខណៈដែលកិច្ច ការងារនេះគឺជាកិច្ចការសំខាន់ ។ ក្នុងនោះ សម្តេចធិបតី ទទួលស្គាល់ថា ពេលប្រជុំផ្ទាល់ប្រាកដជា មានការលើកផ្សេងៗ តែត្រូវខិតខំធ្វើការពង្រឹង ធ្វើយ៉ាងណា ដើម្បីធានាដោះស្រាយ នូវយុត្តិធម៌សម្រាប់បុគ្គល ឱ្យមានតុល្យភាព ជាមួយយុត្តិធម៌នៃស្ថាប័នរយៈពេលវែង។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការចូលរួមពីមន្ត្រី ពីថ្នាក់ដឹកនាំទាំងអស់គ្នា ផ្អែកទៅលើមូលដ្ឋានមួយ ។

ហេតុនេះសម្តេចធិបតី បញ្ជាក់ថា ធ្វើយ៉ាងណាក៏ដោយ គឺមិនអាចចោលនូវការលះបង់នោះទេ ។

សម្តេចធិតបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “យើងបានលះបង់ មិនមែនបាន័យថា យើងមិនហ៊ានធ្វើ បានន័យថារួចខ្លួន មិនលះបង់ទេ យើងសម្រេចចិត្តអ្វីក៏ដោយ តែងតែមានការលះបង់ យើងសម្រេចចិត្តមិនកែ ក៏មានការលះបង់ ។ បើយើងសម្រេចចិត្តមិនកែ យើងលះបង់ នូវឱកាសដើម្បីបង្កើនប្រសិទ្ធភាព បើយើងមិនហ៊ាន ការរៀបចំ និងការពង្រាយមន្ត្រី ការពង្រឹងគុណវុធមន្ត្រី យើងលះបង់ឱកាស នៃស្ថាប័នដែលមានធនធានមនុស្សល្អ យើងនឹងលះបង់នូវឱកាសដែលមន្ត្រីទាំងអស់នោះ គាត់អត់មានការងារធ្វើ នាយកដ្ឋានខ្លះត្រូវការ២០នាក់ តែគាត់មាន៨០នាក់ តើប៉ុន្មាននាក់ ដែលមានការងារធ្វើពិតប្រាកដ នាយកដ្ឋានមួយ ដែលត្រូវការមនុស្ស៥០នាក់ តែមានតែ២០នាក់ យើងកំពុងតែបាត់ប្រសិទ្ធភាព នៃស្ថាប័ន នេះហើយគឺជាការជម្រើស ធ្វើក៏លះបង់ មិនធ្វើក៏លះបង់ តែលះបង់មួយណា ជ្រើសមួយណា ចឹងគ្មានជម្រើស អ្វីគឺត្រូវតែខិតខំធ្វើកែទម្រង់តាមអ្វី ដែលយើងធ្វើបាន ដើម្បីបង្កើនប្រសិទ្ធភាព នៃស្ថាប័នបម្រើប្រជាពលរដ្ឋ និងបង្កើនឱកាសឱ្យមន្ត្រី ដើម្បីមានឱកាសពង្រាយមន្ត្រី មានការងារ ស្មើដៃគ្នាធ្វើ នេះហើយគឺជាការកែទម្រង់”៕