សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង

«រដ្ឋាភិបាល ជួនកាលគិតអត់គ្រប់អស់ទេ អ្វីដែលយើងបានផ្តល់បាន គឺផ្តល់ អ្វីដែលយើងមិនអាចផ្តល់បានយើងនឹងប្រាប់ ហើយរកវិធីជួយ។ The post សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង

នាពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ថ្ងៃទី ១៤ ខែមីនានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនគឺជាដៃគូសំខាន់របស់រដ្ឋ មិនអាចខ្វះបាន ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ និងប្រកួតប្រជែងជាមួយអន្តរជាតិ។

នៅចំពោះមុខអ្នកវិនិយោគ និងមន្រ្តីរាជការ សម្តេចធិបតី បានជំរុញឱ្យគ្រប់វិស័យទាំងអស់ ស្ថាប័នរដ្ន និងឯកជនគួរធ្វើទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច។ ក្នុងន័យនេះ សម្តេចលើកទឹកចិត្តដល់វិស័យឯកជន និងស្ថាប័នរដ្ឋ នៅពេលមានគំនិតផ្តួចផ្តើម ឬចង់អភិវឌ្ឍគម្រោងអ្វីមួយអាចពិភាក្សាគ្នា។
សម្តេចថ្លែងថា៖«រដ្ឋាភិបាល ជួនកាលគិតអត់គ្រប់អស់ទេ អ្វីដែលយើងបានផ្តល់បានគឺផ្តល់ អ្វីដែលយើងមិនអាចផ្តល់បានយើងនឹងប្រាប់ ហើយរកវិធីជួយ។ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំចង់ឱ្យវិស័យឯកជន និងរដ្ឋ គឺជាដៃគូ ជួយគិត ជួយធ្វើ ហើយជួយទទួលខុសត្រូវ »។

«នេះហើយគឺជាអ្វីដែលខ្ញុំតែងតែនិយាយតាំងពីខ្ញុំមុនឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយខ្ញុំនិយាយគ្រប់វេទិកាទាំងអស់ គឺខ្ញុំចង់ឱ្យដៃគូឯកជនជាអ្នកជួយគិត ជួយធ្វើជួយទទួលខុសត្រូវជាកម្លាំងជាតិរបស់យើងដើម្បីរួមគ្នា បង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់យើង»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី។

បើតាមសម្តេចធិបតី បើយើងមិនរួបរួមគ្នាទេ គឺប្រកួតប្រជែងមិនឈ្នះអន្តរជាតិនោះទេ ព្រោះយើងជាប្រទេសតូច និងមានប្រជាជនតិច។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖«វិស័យឯកជនដើរតួនាទីសំខាន់ជាចលកររបស់សេដ្ឋកិច្ចជាតិ និងជាដៃគូរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រទេសជាតិរបស់យើង»៕

The post សម្តេចធិបតី ជំរុញឱ្យវិស័យឯកជន សហការគ្នាជាកម្លាំងជាតិត្រៀមខ្លួនប្រកួតប្រជែង appeared first on Kampuchea Thmey Daily.