វឌ្ឍនភាព ឈ្នះ-ឈ្នះ របស់ BRICS កសាងពហុប៉ូល នៃកិច្ចសហប្រតិបត្តិការ
ក្រុមប្រទេស BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ចាប់តាំងពីកិច្ចប្រជុំការទូត ពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ី បាននិងកំពុងដឹកនាំប្រជុំកំពូល នៃក្រុមប្រទេសBRICS ។ ដោយមានប្រទេសចិន ជាស្នូល វឌ្ឍនភាពនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស BRICS បានបំពេញតាមតម្រូវការរួម របស់ខ្លួន សម្រាប់ការ អភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះ នឹងនៅស្ថិតស្ថិរជាមួយ នឹងនិន្នាការប្រវត្តិសាស្ត្រ ។ ថ្វីបើយើងមានលក្ខខណ្ឌ ក្នុងប្រទេសនីមួយៗ មានលក្ខណៈខុសៗគ្នា ក៏ដោយ ក៏ក្រុមប្រទេស BRICS បានចូលរួមប្តេជ្ញាជាមួយគ្នា ក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជា ដៃគូសហការផងដែរ។ ដូចទៅនឹងប្រសាសន៍ដ៏សាមញ្ញតែពោរពេញដោយអត្ថន័យមហាសាល របស់លោក Xi Jinping ដែលបានថ្លែងថា […]
ក្រុមប្រទេស BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ចាប់តាំងពីកិច្ចប្រជុំការទូត ពេញលេញលើកទី១ ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ី បាននិងកំពុងដឹកនាំប្រជុំកំពូល នៃក្រុមប្រទេសBRICS ។ ដោយមានប្រទេសចិន ជាស្នូល វឌ្ឍនភាពនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស BRICS បានបំពេញតាមតម្រូវការរួម របស់ខ្លួន សម្រាប់ការ អភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះ នឹងនៅស្ថិតស្ថិរជាមួយ នឹងនិន្នាការប្រវត្តិសាស្ត្រ ។ ថ្វីបើយើងមានលក្ខខណ្ឌ ក្នុងប្រទេសនីមួយៗ មានលក្ខណៈខុសៗគ្នា ក៏ដោយ ក៏ក្រុមប្រទេស BRICS បានចូលរួមប្តេជ្ញាជាមួយគ្នា ក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជា ដៃគូសហការផងដែរ។ ដូចទៅនឹងប្រសាសន៍ដ៏សាមញ្ញតែពោរពេញដោយអត្ថន័យមហាសាល របស់លោក Xi Jinping ដែលបានថ្លែងថា «ខិតខំធ្វើឱ្យនំខេក នៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្រប តាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិង លើកទឹកចិត្ត ឱ្យសហគមន៍ អន្តរជាតិតែងចូលរួមប្រកៀកស្មារ ជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើន ដែលបានផ្តើមឡើង ដោយប្រទេសចិន បានជួយដល់ ក្រុមប្រទេសBRICSយកឈ្នះ នូវភាពខុសគ្នារវាងគ្នា ហើយរួមគ្នាឈរលើមូលដ្ឋានឈ្នះ-ឈ្នះ ក្នុងការផ្តល់ផលប្រយោជន៍រួមកាន់ច្រើន។
ដូចដែលសុភាសិតចិន ធ្លាប់បានលើកឡើងថា «ភាពជាដៃគូគ្នានឹងបោះជំហាន ទៅមុខជាមួយគ្នា ប្រកបដោយវិធីសាស្រ្ត ដ៏ត្រឹមត្រូវដោយមិន គិតពីចម្ងាយ ភូមិសាស្រ្ត វាស្អិត ជាប់ជាងកាវ និងមានភាពរឹងមាំជាងដែកថែប និង ថ្មទៅទៀត» ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កិច្ចសហប្រតិបត្តិការ របស់ក្រុម ប្រទេស BRICS កើតឡើង ចេញពីវិធីសាស្រ្ត ត្រឹមត្រូវ ហើយក្រោមការដឹកនាំ របស់វិធីសាស្រ្តនេះ ប្រទេសចិន បានផ្តួចផ្តើម នូវគំនិតនិង ប្រាជ្ញាជាច្រើន ដើម្បីគោរព និងគាំទ្រគ្នា ទៅវិញទៅមក ជំរុញល្បឿននៃការអនុវត្ត តាមមាគ៌ានៃការអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិនីមួយៗ ហើយដោយរួមបញ្ចូល គ្នា ក្រុមប្រទេស BRICS បានគ្របដណ្តប់ប្រហែល៣0%នៃផ្ទៃផែនដីរបស់ពិភពលោក និង៤៥%នៃចំនួនប្រជាជនពិភពលោក រួមជាមួយនឹងផលិតផល ក្នុងស្រុកសរុបចំនួន២៧% នៃផលិតផលសរុបពិភពលោក ។ ក្រុមប្រទេសBRICS ដែលអនុវត្តនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវសមភាព បាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹង កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រជាជន នៅក្នុងស្មារតីបើកចំហ ប្រកបដោយបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះក្នុងទម្រង់ពហុប៉ូល ហើយបានធ្វើការយ៉ាងស្រុះស្រួលគ្នា ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍនានា ដែលកំពុងរីកចម្រើន ដើម្បីលើកស្ទួយយុត្តិធម៌ និងសមធម៌អន្ដរជាតិ ហើយជំរុញបរិយាកាសសន្តិភាព និងការអភិវឌ្ឍ ។
នៅក្នុងបរិបទ ដែលមានការផ្លាស់ប្តូរ យ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុងពិភពលោក កិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេស BRICS កាន់តែមានសារៈ សំខាន់ ។ ប្រជាជននិងប្រទេសចិន រួមជាមួយប្រទេសទាំងអស់ ដែលជាសមាជិករបស់BRIC និងBRICS+ រំពឹងលើប្រទេសចិន ក្នុងការជំរុញការ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ សហគមន៍អន្តរជាតិក៏តែងថ្លែង នូវការកោតសរសើរ ចំពោះបុរេសកម្ម របស់ប្រទេសចិន ក្នុងការបន្តយន្តការ ចូលរួមចំណែកដល់សន្តិភាព របស់ពិភពលោក និងការពង្រីកកាលានុវត្តភាព នៃការអភិវឌ្ឍរួម របស់ពិភពលោក ផងដែរ ។ សម្រាប់ BRICS ពិភពលោកបានសម្លឹងយ៉ាងយកចិត្តទុកដាក់ លើតួនាទីរបស់ប្រទេសចិន ដែលតែងបង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូកាន់ តែរឹងមាំរបស់ក្រុមប្រទេស BRICS ហើយចិនបានផ្តួចផ្តើមនៅក្នុង ការបើកទំព័រសករាជថ្មី នៃ«ទសវត្សរ៍មាសទី២» នៃកិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេសBRICS ។ ប្រាជ្ញាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាកត្តាលីករ និងជាចក្ខុវិស័យប្រកប ដោយត្រីវិស័យដ៏ត្រឹមត្រូវ ក្នុងការរចនាពិភពលោក មួយដោយមានក្រុមប្រទេស BRICS ជាកម្លាំងចលករក្នុងការបង្កើនចរន្តពហុប៉ូល និងថែរក្សាសន្តិភាពសម្រាប់ពិភពលោក ។
គំនិតផ្តួចផ្តើមអរិយធម៌សកល របស់ប្រទេសចិនបានក្លាយជាយន្តការ ដ៏សំខាន់នៃភាពរស់រវើកលើទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងប្រជាជន និងប្រជាជនដែលពិភពលោកកាន់ តែមានសេចក្តីរីករាយ ដោយអាចកត់សម្គាល់ឃើញថា សកម្មភាពជាច្រើន ដែលបានផ្តួចផ្តើមដោយប្រទេសចិន តាមរយៈការផ្លាស់ប្តូររវាងប្រជាជន គឺកំពុងប្រែក្លាយក្រុមប្រទេស BRICS ឲ្យទៅជាគំរូនៃកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ។ នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំ ជាងមុនរវាងប្រជាជន នៃក្រុមប្រទេស BRICS ហើយតាមរយៈសុខដុមនីយកម្ម រវាងប្រជាជាតិ នៃក្រុមប្រទេស BRICS ពិភពលោកពិត ជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមប្រទេស BRICS ដែលមានប្រទេសចិន ជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាព ដែលជំរុញឱ្យមនុស្សជាតិចូលរួមប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការ ជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើកនូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំ ដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ របស់ក្រុមប្រទេសBRICSបានរីកធំធាត់»។ ដូចទៅនឹងសកម្មភាព ជាក់ស្តែងដែលប្រទេសចិន បាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ប្រទេសចិនចាត់ទុក ការបង្កើនការផ្លាស់ប្តូរ រវាងប្រជាជន រំលេចឱ្យឃើញ កាន់តែច្បាស់ពីស្មារតី នៃភាពជាដៃគូសហការ ដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏ សក្ដិសមសម្រាប់មនុស្សជាតិ ដែលសមស្របទៅនឹងការប្តេជ្ញាចិត្ត ដ៏យូរអង្វែងរបស់ក្រុមប្រទេស BRICS ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម។
ជារួម រយៈពេល ៧៥ ឆ្នាំមកនេះ សហគមន៍អន្តរជាតិបានយល់ដឹងច្បាស់ និងកាន់តែស៊ីជម្រៅពីតួនាទីថែរក្សាសន្តិភាពរបស់ប្រទេសចិនចំពោះពិភពលោក ហើយប្រទេសចិនមិនរាថយក្នុងកិច្ចចូលរួម ថែរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ដែលក្នុងនោះចិនដើរតួនាទីកា ន់តែសកម្មនៅក្នុងក្រុមប្រទេស BRICS ។ ឆ្នាំ២០២៤នេះ បានស្តែង ឱ្យឃើញ ពីតួនាទីរបស់ប្រទេសចិន ក្នុងការលើកទឹកចិត្ត ដល់ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ហើយជាងពេល ណាៗទាំងអស់ ដែលសហគមន៍ អន្តរជាតិត្រូវខំបន្តកិច្ចសហការជាមួយប្រទេសចិន និងគាំទ្ររាល់គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន ការគាំទ្រនិងចូលរួម អនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដើម្បីប្រកៀកស្មារជាមួយចិន ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍសកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាក រេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាព ចំពោះការអភិវឌ្ឍ ប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ ដោយឥតរាថយ នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិក សមាគមមិត្តភាពកម្ពុជា-ចិន