លោកត្រាំថា ខ្លួនសម្រេចកិច្ចព្រមព្រៀងជាមួយចិនដ៏ល្អឥតខ្ចោះ
អាមេរិកនិងចិនសម្រេចបានកិច្ចព្រមព្រៀងមួយដែលលោកត្រាំថា «អស្ចារ្យ» បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃរវាងមន្ត្រីកំពូលនៃប្រទេសទាំងពីរនៅទីក្រុងឡុងដ៍... The post លោកត្រាំថា ខ្លួនសម្រេចកិច្ចព្រមព្រៀងជាមួយចិនដ៏ល្អឥតខ្ចោះ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្កសង្គ្រាមពន្ធគយដ៏រំជើបរំជួលកាលពីខែមុនជាមួយប្រទេសចិន បាននិយាយនៅថ្ងៃនេះ ថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន «រួចរាល់ហើយ» បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃរវាងមន្ត្រីកំពូលនៃប្រទេសទាំងពីរនៅទីក្រុងឡុងដ៍។

តាមខ្លឹមសារដែលលោក ដូណាល់ ត្រាំ បង្ហោះនៅថ្នាលបច្ចេកវិទ្យា Truth Social របស់លោក និងត្រូវបានបង្ហោះបន្តដោយទំព័រហ្វេសប៊ុក របស់វិមានប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសរសេរថា ក្រោមការយល់ព្រមចុងក្រោយពីប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងខ្លួនគាត់ សហរដ្ឋអាមេរិកនឹងទទួលបានលោហៈធាតុកម្រដែលអាមេរិកត្រូវការ ខណៈដែលនិស្សិតចិនអាចចូលរៀននៅមហាវិទ្យាល័យអាមេរិក។
ក្នុងការសម្រេចប្រឆាំងចិនចុងក្រោយ លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកទិដ្ឋាការរបស់និស្សិតចិនដែលសិក្សានៅសហរដ្ឋអាមេរិក។
តាមការចុះផ្សាយរបស់ BBC សហរដ្ឋអាមេរិក និងចិនបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាជាគោលការណ៍មួយ នូវក្របខណ្ឌសម្រាប់ការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងបានព្រមព្រៀងបញ្ចប់អរិភាពជាបណ្ដោះអាសន្នលើជម្លោះពាណិជ្ជកម្មនិងការពន្ធគយលើគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសនីមួយៗបានចោទប្រកាន់ប្រទេសផ្សេងទៀតពីបទរំលោភលើកិច្ចព្រមព្រៀងនេះ។
ដោយបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកប្រធានាធិបតីបាននិយាយថា «កិច្ចព្រមព្រៀងរបស់យើងជាមួយប្រទេសចិនត្រូវបានសម្រេច ដោយមានការយល់ព្រមចុងក្រោយជាមួយប្រធានាធិបតីស៊ី និងខ្ញុំ»។
ផ្អែកតាមខ្លឹមសារដែលលោក ដូណាល់ ត្រាំបង្ហោះ ប្រទេសចិននិងអាមេរិកឯកភាពលើការយកពន្ធនាំចូល ដោយអាមេរិកតំឡើង៥៥ភាគរយ ខណៈចិននឹងតំឡើង១០ភាគរយ៕
ដោយ រ៉ាន់ រើយ

The post លោកត្រាំថា ខ្លួនសម្រេចកិច្ចព្រមព្រៀងជាមួយចិនដ៏ល្អឥតខ្ចោះ appeared first on Kampuchea Thmey Daily.