រំចង់ និង ម៉ានូ សិល្បៈ ចង់ឲ្យមានព្រឹត្តិការណ៍កីឡាមិត្តភាពឲ្យបានច្រើនជាមួយប្រទេសជិតខាង
អ្នកលេងគុនខ្មែរ២រូបគឺ កែវ រំចង់ និងម៉ានូ សិល្បៈ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង The post រំចង់ និង ម៉ានូ សិល្បៈ ចង់ឲ្យមានព្រឹត្តិការណ៍កីឡាមិត្តភាពឲ្យបានច្រើនជាមួយប្រទេសជិតខាង appeared first on Kampuchea Thmey Daily.

អ្នកលេងគុនខ្មែរ ២រូបគឺ កែវ រំចង់ និងម៉ានូ សិល្បៈ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងបន្ទាប់ពីបានចូលរួមការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមគុនខ្មែរ តារាខ្មែរ និងក្រុមថៃ ខណៈអ្នកទាំងពីរចង់ឲ្យមានការប្រកួតបែបនេះជាច្រើនទៀតពិសេសនោះជាប្រទេសជិតខាងកម្ពុជា។

កីឡាករ កែវ រំចង់
ថ្លែងក្រោយបញ្ចប់ការប្រកួតនៅប៉ុន្មានថ្ងៃមុននេះ រំចង់ បានឲ្យដឹងថា នេះប្រវត្តិសាស្ត្រថ្មីហើយសម្រាប់គុនខ្មែរប៉ះមួយថៃ ព្រោះកន្លងទៅមិនដែលប៉ះប្រកួតជាលក្ខណៈបាល់ទាត់បែបនេះឡើយ។ ការប្រកួតនេះទាំងខាងគុនខ្មែរ និងមួយថៃគឺសុទ្ធតែលេងអស់ពីសមត្ថភាព និងបង្ហាញពីការគោរពស្រឡាញ់ និងមិត្តភាពផងដែរ។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងកីឡាករថៃ
ការប្រកួតនេះបានធ្វើឲ្យមានភាពស្និតស្នាលឡើងវិញ និងឈានដល់ការដំណើរការទេសចរណ៍ ពាណិជ្ជកម្មផ្សេងៗជាមួយគ្នារឹតតែច្រើន។ រូបគេអំពាវនាវដល់ថ្នាក់ដឹកនាំផ្នែកកីឡានានាសូមបង្កើតជាព្រឹត្តិការណ៍ប្រកួតមិត្តភាពដូចជាបាល់ទាត់នេះឲ្យបានច្រើនបន្ថែមទៀតពិសេសប្រទេសជិតខាងកម្ពុជាដើម្បីរឹតចំណងមិត្តភាពកាន់តែល្អប្រសើរថែមទៀត។

កីឡាករ ម៉ានូ សិល្បៈ
ចំណែក ម៉ានូ សិល្បៈ ក៏បានឲ្យដឹងដែរថា រូបគេសប្បាយចិត្តជាខ្លាំងដែលបានចូលរួមប្រកួតជាមួយក្រុមគុនខ្មែរ នៃជំនួបមិត្តភាពកម្ពុជា-ថៃ នេះ។ កន្លងទៅតែងតែមានភាពរកាំរកូសរវាងគុនខ្មែរ-មួយថៃ ប៉ុន្តែលើកនេះបង្ហាញពីសាមគ្គី មិត្តភាព ស្របពេលការប្រកួតបញ្ចប់ដោយរលូន និងភាពស្និតស្នាល។ នៅថ្ងៃខាងមុខរូបគេចង់ចូលរួមព្រឹត្តិការណ៍បែបនេះបន្ថែមទៀតដូចជាជំនួបលើកទី២ នៅទឹកដីថៃជាដើម។

ក្រុមបាល់ទាត់គុនខ្មែរ
បញ្ជាក់ដែរថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះកម្ពុជាដែលមានតំណាងសហព័ន្ធប្រដាល់គុនខ្មែរ តំណាងក្រុមបាល់ទាត់តារាកម្ពុជា អគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងភាគីថៃ បានបង្កើតការប្រកួតបាល់ទាត់មិត្តភាព «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ជាមួយភាគីខាងថៃ ដោយមានមានក្រុមតារាថៃ និងមួយថៃ។ ក្នុងជំនួបនោះដែរគឺបង្កើតឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងការរស់នៅដោយសន្តិភាពស្របតាមមាគ៌ាព្រះពុទ្ធសាសនា និងប្រទេសរស់នៅក្នុងតំបន់ទន្លេមេគង្គជាមួយគ្នានេះ៕



The post រំចង់ និង ម៉ានូ សិល្បៈ ចង់ឲ្យមានព្រឹត្តិការណ៍កីឡាមិត្តភាពឲ្យបានច្រើនជាមួយប្រទេសជិតខាង appeared first on Kampuchea Thmey Daily.