រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

មនុស្សប្រាំបួននាក់បានរងរបួស បន្ទាប់ពីរថយន្តចំនួន ៤៣ គ្រឿងបានជាប់ពាក់ព័ន្ធក្នុងការបុកគ្នានៅលើផ្លូវហាយវេទឹកកកនៅជិតផ្លូវប្រសព្វក្នុងទីក្រុង... The post រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​ appeared first on Kampuchea Thmey Daily.

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

មនុស្សប្រាំបួននាក់បានរងរបួស បន្ទាប់ពីរថយន្តចំនួន​​៤៣គ្រឿងបានជាប់ពាក់ព័ន្ធក្នុងការបុកបន្ត​គ្នានៅលើផ្លូវហាយវេដែល​គ្រប​ដណ្តប់​ដោយ​ទឹកកក នៅជិតផ្លូវប្រសព្វក្នុងទីក្រុង Goyang ភាគខាងជើងនៃទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ Xinhua នៅថ្ងៃទី១៤ខែមករានេះ។

(រូបភាព៖ Yonhab)

មន្ត្រី បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​លើ​ផ្លូវ​សេ​អ៊ូ​ល Munsan Expressway ឆ្ពោះទៅ​ក្រុង Munsan បណ្តាល​ឱ្យ​អ្នកបើកបរ​៩​នាក់​រងរបួស និង​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ប៉ូលិស​និង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​បិទផ្លូវ​ដើម្បី​ដោះស្រាយ​គ្រោះថ្នាក់​នេះ​។ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា​៖ «​ការ​កកកុញ​នេះ​បាន​កើត​ឡើង​ដោយ​សារ​តែ​ទឹកកក​ខ្មៅនៅលើផ្លូវរអិល ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ហើយរថយន្តបុកបន្តកន្ទុយគ្នា ធ្វើ​ឱ្យ​កកស្ទះ​លើ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​»​។

ចំណែកហេតុការណ៍មួយទៀតដែលពាក់ព័ន្ធនឹងឡានដឹកទំនិញ ឡានក្រុង និងរថយន្តសរុបចំនួន ៤៤បានកើតឡើងនៅម៉ោង ៥ និង ១៥​នាទីព្រឹកនៅលើផ្លូវហាយវេនៅជិត Gusan Interchange ក្នុង Goyang ឆ្ពោះទៅកាន់ Paju​។ ក្នុង​នោះ​រួម​មាន គំនរគៀបជាប់គ្នា​រថយន្ត​៦​គ្រឿង ខូច​រថយន្ត​៣​គ្រឿង។

ជាមួយគ្នានេះដែរ រថយន្តចំនួនប្រាំពីរគ្រឿង​ផ្សេង​ទៀត​បានបុកគ្នានៅលើផ្លូវមួយក្នុងទីក្រុង Gimpo ភាគខាងលិចទីក្រុងសេអ៊ូល នៅវេលាម៉ោង ៥ និង៣០នាទីព្រឹក បណ្តាលឲ្យអ្នកបើកបរពីរនាក់រងរបួស ហើយក្រោយមកត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ប៉ូលិស​សង្ស័យ​រថយន្ត​កុងតឺន័រ​បុក​ជាមួយ​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​ក្រឡាប់​ជាមួយ​រថយន្ត​ផ្សេងទៀត​។

អត្ថបទ៖ ប៊ុន សុភាព

The post រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​ appeared first on Kampuchea Thmey Daily.