នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

នាយ ព្រីង ទុំ កាលពីថ្មីៗនេះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបន្ទាប់ពីទើបប្រទះជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំងរហូតឈានដល់ការវះកាត់ជើងម្ខាង... The post នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម appeared first on Kampuchea Thmey Daily.

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

តារាកំប្លែងជើងចាស់និងជា​តួអង្គ​យក្ស​ល្ខោនបាសាក់ ​នាយ ព្រីង ទុំ កាលពីថ្មីៗនេះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបន្ទាប់ពីទើបប្រទះជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំងរហូតឈានដល់ការវះកាត់ជើងម្ខាង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកូនប្រុសតារាកំប្លែងជើងរូបនេះ។

កូនប្រុសតារាកំប្លែងនាយ ព្រីង ទុំ បានប្រាប់ឲ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកថាក្រោយទទួលបានការព្យាបាលពេលនេះឪពុករបស់លោកបានវះកាត់ជើងមួយចំហៀងរួចរាល់ហើយ ខណៈដែលស្ថានភាពជំងឺក៏បានធូរស្រាលបន្តិចហើយ។លោកបន្តថា ឪពុកខ្លួនមានជំងឺ​មួយ​ចំនួន​ដូច​ជា​ ទឹកនោមផ្អែម លើសឈាម ឡើង​អាស៊ី​ដ បេះដូងទើបតែ​ធ្វើទុក្ខ​ខ្លាំង​រហូត​ដំបៅ​ជើង​រលួយដែល​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យកាត់​ជើងមួយ​ចំហៀង​ក្រោម​ជង្គង់​បន្តិច។

លោកបានរៀបរាប់ឲ្យដឹងទៀតថាប៉ាបានធូរស្បើយបន្តិចហើយ សង្ឃឹមថាប៉ានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ(ជំងឺទឹកនោមផ្អែមដំបៅជើងត្រូវវះកាត់ជើង)សង្ឃឹមថាអ្វីគឺនឹងល្អប្រសើរខ្លួនទីពឹងខ្លួនគឺកូននិងប្រឹងឲ្យអស់ពីលទ្ធភាពមើលថែប៉ាគេផ្សេងយើងផ្សេងគ្មានអ្នកមើលឃើញទេ ណាមួយមកពីនិស្ស័យផលបុណ្យរបស់ប៉ាគ្មានដូចគេ គេឈឺគេមានជួយជ្រោមជ្រែងប៉ាឈឺគឺពឹងលើខ្លួនឯង។

កូនប្រុសនាយ ព្រីង ទុំ បានបញ្ជាក់ឲ្យដឹងទៀតថា ជីវិតពេលយើងនៅមានប្រយោជន៍ គឺមានតម្លៃពេលអស់សមត្ថភាពគឺតម្លៃស្មើសូន្យសូម្បីតែសួរសុខទុក្ខក៏គ្មានដែរ តែមិនអីទេប៉ា ប៉ានឹងឆាប់វិលទៅផ្ទះយើងវិញ។

សូមជម្រាបថាស្ថិតក្នុង​វ័យ​៦៣​ឆ្នាំ នាយ ព្រីង​ ទុំ ត្រូវ​បានមហាជនស្គាល់​ថាលោក​ជាតា​រាកំប្លែងមួយរូបដែលតែងតែធ្លាប់បង្ហាញ​វត្តមាន​សម្តែង​ជា​ញឹកញាប់​ជាមួយក្រុម​កំប្លែង​នាយ កុយ និង​នាយ​ ក្រឹម។ លោកក៏ធ្លាប់​បាន​ចូល​សម្តែង​នៅ​ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ផង​ដែរ៕

អត្ថបទ៖ ចាន់រ៉ា

The post នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម appeared first on Kampuchea Thmey Daily.