រដ្ឋមន្ត្រីការបរទេស G7 ជំរុញឱ្យអ៊ីស្រាអែលគោរពតាមច្បាប់អន្ដរជាតិ
បរទេស៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវឱ្យអ៊ីស្រាអែល គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនៅក្នុងកិច្ចប្រជុំមួយ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា និងការអនុវត្តពេញលេញនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ។ រដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បន្ធូរបន្ថយឧបសគ្គលើជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងតំបន់ ដែលកំពុងរងគ្រោះដោយជម្លោះ។ ពួកគេបានឲ្យដឹងថា “អ៊ីស្រាអែល ត្រូវតែគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិក្នុងគ្រប់កាលៈទេសៈទាំងអស់ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ”៕ ប្រែសម្រួល ឈូក បូរ៉ា
បរទេស៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវឱ្យអ៊ីស្រាអែល គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនៅក្នុងកិច្ចប្រជុំមួយ ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា និងការអនុវត្តពេញលេញនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ១៧០១ ។
រដ្ឋមន្ត្រីបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល បន្ធូរបន្ថយឧបសគ្គលើជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅក្នុងតំបន់ ដែលកំពុងរងគ្រោះដោយជម្លោះ។
ពួកគេបានឲ្យដឹងថា “អ៊ីស្រាអែល ត្រូវតែគោរពយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិក្នុងគ្រប់កាលៈទេសៈទាំងអស់ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា