រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars

ការរញ្ជួយដីកម្រិត ៣.៩ រិចទ័របានវាយប្រហារ​ Hollywood​ ខណៈដែលតារាកំពូលៗមួយចំនួនរបស់ពិភពលោកបានជួបជុំគ្នាអបអរសាទរកម្មវិធីពានរង្វាន់ Oscars... The post រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars appeared first on Kampuchea Thmey Daily.

រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars

ការរញ្ជួយដីកម្រិតស្រាល ​៣.៩ រ៉ិចទ័រ បានវាយប្រហារ​ Hollywood​ ខណៈដែលតារាកំពូលៗមួយចំនួនរបស់ពិភព​លោក​​បានជួបជុំគ្នាអបអរសាទរកម្មវិធីពានរង្វាន់ Oscars​ ដ៏ល្បីល្បាញ​ក្នុងសកល​លោក​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៤ខែមីនានេះ។

(រូបភាព៖ AP)

ចំណុចកណ្តាលនៃការរញ្ជួយដី​កើត​នៅ​ North Hollywood ដែលមានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រ​ពីកន្លែងដែលពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងនៅ Dolby Theatre ប៉ុណ្ណោះ។ ការរញ្ជួយដី​នេះ​ បានកើតឡើងភ្លាមៗនៅម៉ោង ២២:០០ ម៉ោងក្នុងស្រុក ខណៈដែលតារាល្បីៗកំពុងជួបជុំគ្នានៅឯពិធីជប់លៀង Vanity Fair ដ៏ពេញនិយម។

អ្នក​ដែល​នៅ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ មាន​កម្លាំង​ខ្លាំង​​ញ័រ​មួយ​រំពេច ដោយ​មានមនុស្ស​ស្រែកភិតភ័យ និង​ឃើញ​អគារ​ខ្ពស់​ៗ​ញ័រ​ដូច​ជា​​ ​ចាហួយ។ តាម​ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ការរញ្ជួយដីនេះត្រូវមានឥទ្ធិពលទូទាំង​ទីក្រុង Los Angeles។

ទោះបីមិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិ ការខូចខាតរចនាសម្ព័ន្ធដល់អគារ និងមិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការស្លាប់និងរង​របួស​ ប៉ុន្តែអ្នកខ្លះបានហៅវាថាជាគ្រោះរញ្ជួយដីដ៏ធំបំផុត ទោះវាមានទំហំត្រឹមតែ ៣.៩ រ៉ិចទ័រក៏ដោយ។

(រូបភាព៖ Shutterstock)

គួរបញ្ជាក់ថា ការរញ្ជួយដីនេះគឺស្ថិតក្នុងចំណោមការរញ្ជួយដី៤០មានកម្រិតតិចៗត្រឹម១រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាចាប់តាំងពីដើមខែមីនា នេះបើយោងតាមទិន្នន័យ USGS ។

កាលពីខែមុន ក៏មានការរញ្ជួយដីកម្រិត ៣.៧ រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ Malibu ក្បែរនោះ។ កាលពីខែធ្នូ ការរញ្ជួយដីកម្រិត ៧ រ៉ិចទ័របានវាយលុកភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងបណ្តាលឱ្យមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិរយៈពេលខ្លីសម្រាប់អ្នកនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា និងភាគខាងត្បូងរដ្ឋអូរីហ្គិនផងដែរ៕

(រូបភាព៖ Getty)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post រញ្ជួយ​ដី​វាយប្រហារ​ Hollywood​ ចំពេល​តារាកំពូលៗ​ជួបជុំគ្នាក្នុងកម្មវិធីពានរង្វាន់ Oscars appeared first on Kampuchea Thmey Daily.