យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

មុនកើតហេតុ គេឮសំឡេងស្រែកចេញពីបន្ទប់ផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ  ឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅលាយជាមួយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ The post យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ appeared first on Kampuchea Thmey Daily.

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ នៅត្រង់ចំណុចហាងលក់កុំព្យូទ័រ យីហោ យូនីខនតិចណូឡូជីសិនធ័រ តាមបណ្តោយផ្លូវមហាវិថី កម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១រសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៥ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឮសំឡេងស្រែកចេញពីបន្ទប់ផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ ហើយឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅលាយជាមួយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗពលរដ្ឋនៅក្បែរនោះបាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ បានដោយសារមានផ្សែងច្រើន លាយលំនឹងអណ្តាតភ្លើងឆាបឆេះខ្លាំង។ ពលរដ្ឋនៅកន្លែងកើតបន្តថា៖« ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឱ្យទាន់ពេលវេលា ចៀសវាងបង្កការរាលដាល» ។

ក្រោយទទួលដំណឹងថាមានភ្លើងឆាបឆេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញចេញរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ជាច្រើនគ្រឿងទៅជួយអន្តរាគមន៍។

តាមរបាយការណ៍បឋម អគ្គិភ័យនេះបានបង្កឱ្យមានការខូចខាតផ្នែកខាងក្រោយនៃហាងលក់កុំព្យូទ័រ សម្ភារមួយចំនួន និងបណ្តាលឱ្យមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីចំនួន ០៧គ្រឿង , រថយន្តជំនួយរបស់ អូឡាំព្យា ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ង ៧០ ចំនួន០១គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕

អត្ថបទ៖ ម៉េង

The post យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ appeared first on Kampuchea Thmey Daily.