យុវជន សិស្សនិស្សិតថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាឱកាសស្វែងរកការងារក្នុងក្តីស្រមៃ
ភ្នំពេញ៖ យុវជន សិស្សនិស្សិតដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លើកឡើងថា ពិព័រណ៍ការងារថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគតសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ ខណៈកម្មវិធីពិព័រណ៍ថ្នាក់ជាតិឆ្នាំ២០២៤ នៅពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ យុវជន សិស្សនិស្សិតរាប់ពាន់នាក់មកទស្សនាត្រឹមថ្ងៃទីមួយ។ យុវតី ទេព ដារ៉ាលីដា ជានិស្សិតរៀនជំនាញធនាគារ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីដែលខ្លួនមានចំណាប់អារម្មណ៍ខ្លាំងបំផុត ពីព្រោះពិព័រណ៍រយៈពេលពីរថ្ងៃមួយនេះ បាននាំមកនូវឱកាសការងារច្រើនកន្លែង ដែលខ្លួនរំពឹងរងចាំជាយូមកហើយ ដើម្បីមានឱកាសក្នុងការដាក់ពាក្យធ្វើការនៅបណ្តាក្រុមហ៊ុនឯកជននានាដែលខ្លួនពេញចិត្ត។ យុវតីរូបនេះបន្ថែមថា ខ្លួនបានដាក់ពាក្យសុំចូលបម្រើការងារនៅធនាគារ LOLC ហើយក្រុមហ៊ុនបានសម្ភាសន៍រូបគេភ្លាមៗនៅនឹងកន្លែងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ពាក្យត្រឹមតែរយៈពេលមិនប៉ុន្មាននាទីផង។ យុ
ភ្នំពេញ៖ យុវជន សិស្សនិស្សិតដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លើកឡើងថា ពិព័រណ៍ការងារថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគតសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ ខណៈកម្មវិធីពិព័រណ៍ថ្នាក់ជាតិឆ្នាំ២០២៤ នៅពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ យុវជន សិស្សនិស្សិតរាប់ពាន់នាក់មកទស្សនាត្រឹមថ្ងៃទីមួយ។
យុវតី ទេព ដារ៉ាលីដា ជានិស្សិតរៀនជំនាញធនាគារ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីដែលខ្លួនមានចំណាប់អារម្មណ៍ខ្លាំងបំផុត ពីព្រោះពិព័រណ៍រយៈពេលពីរថ្ងៃមួយនេះ បាននាំមកនូវឱកាសការងារច្រើនកន្លែង ដែលខ្លួនរំពឹងរងចាំជាយូមកហើយ ដើម្បីមានឱកាសក្នុងការដាក់ពាក្យធ្វើការនៅបណ្តាក្រុមហ៊ុនឯកជននានាដែលខ្លួនពេញចិត្ត។
យុវតីរូបនេះបន្ថែមថា ខ្លួនបានដាក់ពាក្យសុំចូលបម្រើការងារនៅធនាគារ LOLC ហើយក្រុមហ៊ុនបានសម្ភាសន៍រូបគេភ្លាមៗនៅនឹងកន្លែងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ពាក្យត្រឹមតែរយៈពេលមិនប៉ុន្មាននាទីផង។ យុវតីថារូបនេះថា ការដាក់ប្រវត្តិរូបសុំចូលបម្រើការងារ ហើយត្រូវបានសម្ភាសភ្លាមៗពីសំណាក់ក្រុមហ៊ុនឯកជនគឺមានអត្ថប្រយោជន៍ណាស់សម្រាប់យុវជន និងសិស្សនិស្សិត ពីព្រោះការធ្វើបែបនេះគឺផ្តល់ភាពងាយស្រួល ចំណាយពេលតិច ដោយមិនចាំបាច់ដាក់ពាក្យនៅក្រុមហ៊ុនផ្ទាល់។
ដូចគ្នានេះដែរ យុវតី ប៊ន់ ស្រីពេជ្រ ជានិស្សិតមកពីសកលវិទ្យាល័យធនធានមនុស្ស ក៏បានលើកឡើងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីមួយដែលធ្វើឱ្យខ្លួន អាចស្វែងរកឱកាសការងារដែលខ្លួនស្រមៃ ហើយស្របតាមជំនាញសិក្សានៅមហាវិទ្យាល័យ ខណៈមានស្តង់ប្រកាសពីឱកាសការងារជាច្រើនកន្លែងពីសំណាក់ក្រុមហ៊ុនឯកជននៅពេលនេះ។ សម្រាប់ថ្ងៃនេះដែរ យុវតីរូបនេះបានដាក់ប្រវត្តិរូបធ្វើការនៅធនាគារ ABA ខណៈក្រុមហ៊ុនក៏បានធ្វើការសម្ភាសភ្លាមៗបន្ទាប់ពីដាក់ពាក្យនៅនឹងកន្លែងផងដែរ។
ដោយឡែក យុវតី ម៉េងហាក់ លក្ខិណា ដែលជានិស្សិតមកពីសកលវិទ្យាល័យ CUS បានវាយតម្លៃខ្ពស់លើពិព័រណ៍ការងារ និងផលិតភាពជាតិ២០២៤នេះ ហើយថាកម្មវិធីនេះគឺជាស្ពានចម្លង និងជាឱកាសមាសសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ដែលកំពុងរៀន និងបញ្ចប់នៅមហាវិទ្យាល័យ ក្នុងការស្វែងរកឱកាសការងារដ៏សមស្របមួយសម្រាប់ខ្លួន ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ ពីព្រោះពិព័រណ៍ការងារបាននាំមកនូវឱកាសការងារជាច្រើនមុឺនកន្លែង ពីសំណាក់ក្រុមហ៊ុនឯកជនជារៀងរាល់ឆ្នាំ។
យុវតីរូបនេះសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ហើយនឹងក្លាយទៅជាដៃគូ និងជាអ្នកប្រឹក្សាដ៏ល្អមួយសម្រាប់យុវជន សិសនិស្សិត សាធារណជននៅកម្ពុជា ក្នុងការស្វែងរកការងារធ្វើ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ កំពុងតែដំណើរការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ។ បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសជាមួយនឹងសហគ្រាស ក្រុមហ៊ុនដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕