មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ

អត្តពលិកជាង១០០នាក់បាន​បញ្ជូន​មេដាយ​កីឡា​អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ របស់ពួកគេ​ត្រឡប់​វិញ​ បន្ទាប់ពីមានសេចក្តីរាយការណ៍​ពី​​ការ​ខូចខាត ឬច្រែះ... The post មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ appeared first on Kampuchea Thmey Daily.

មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ

អត្តពលិកជាង១០០នាក់បាន​បញ្ជូន​មេដាយ​កីឡា​អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ របស់ពួកគេ​ត្រឡប់​វិញ​ បន្ទាប់ពីមានសេចក្តីរាយការណ៍​ពី​​ការ​ខូចខាត ឬច្រែះក្នុងរយៈពេលត្រឹម​តែ​៥ខែ ​ក្រោយ​ព្រឹត្តិការណ៍នេះបានបញ្ចប់។

ការព្រួយបារម្ភអំពីគុណភាពមេដាយបាន​កើត​ឡើងក្នុង​ព្រឹត្តិការណ៍នេះ នៅពេលកីឡាករជិះស្គីជនជាតិអាមេរិក Nyjah Huston បានបង្ហាញថា មេដាយសំរិទ្ធ​របស់គាត់បានច្រែះក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍​ក្រោយ​ប៉ុណ្ណោះ។

ចាប់តាំងពីពេលនោះមក អត្តពលិកផ្សេងៗ​ទៀតបាន​បង្ហាញព័ត៌មាន​បែប​នេះ​ជា​បន្ត​បន្ទាប់ រួមទាំងកីឡាករប្រដាល់អាមេរិក Nick Itkin និងកីឡាករបាល់ឱប Ilona Maher។ កីឡាករ​លោត​ទឹក​អង់គ្លេស Yasmin Harper ដែលបានឈ្នះមេដាយសំរិទ្ធ​ និង​កីឡាការិនី Scarlett Mew Jensen ក៏បានរាយការណ៍ពីបញ្ហាផងដែរ។

យោងតាមកាសែតបារាំង La Lettre ឥឡូវនេះអត្តពលិកជាង១០០នាក់បាន​បញ្ជូន​មេដាយរបស់ពួកគេ​ទៅគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍​កីឡា​អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤​វិញ។ ក្រុមការងារគ្រប់គ្រងរបស់ Monnaie de Paris ជាក្រុមហ៊ុនទទួលបន្ទុកផលិតមេដាយត្រូវបានគេរាយការណ៍ថា ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីមានបញ្ហា។ មេដាយសម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ត្រូវបានរចនាឡើងដោយអ្នកគ្រឿងអលង្ការប្រណីតជនជាតិបារាំង Chaumet ។

មេដាយមាសនៅអូឡាំពិកជាធម្មតាធ្វើពីប្រាក់ស្រោបដោយមាស។ ចំណែកមេដាយសំរិទ្ធ​គឺជាការលាយបញ្ចូលគ្នា​រវាង​ទង់ដែង ស័ង្កសី និងសំណប៉ាហាំង។ ទង់ដែង​កត់​ត្រា​តាម​ធម្មជាតិ​ពេល​ប៉ះ​នឹង​ខ្យល់ និង​សំណើម ហើយ​អត្រា​នៃ​ការ​ខូច​ខាត​អាច​កើត​ឡើង ​ប្រសិន​បើ​វត្ថុធាតុ​ដែល​មាន​គុណភាព​ទាប​ត្រូវ​បាន​ប្រើ​៕

ប្រែសម្រួល​៖ ផា រតនា

The post មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ appeared first on Kampuchea Thmey Daily.