Influencer ជនជាតិអូស្ត្រាលីរងបទចោទ «បំពុលកូនខ្លួនឯង» ដើម្បីរៃអង្គាសប្រាក់
អ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ដែលគេនិយមហៅថា «Influencer» ជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពុលកូនស្រីរបស់ខ្លួនឲ្យស្លាប់ ដើម្បីទទួលបានអំណោយដោយការអាណិត និងទាក់ទាញអ្នកតាមដានលើបណ្តាញអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមករានេះ។ ស្ត្រីអូស្រ្តាលីនេះរស់នៅក្នុងរដ្ឋ Queensland បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កូនរបស់នាងកំពុងមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ប៉ុន្តែអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា នាងបានដាក់ថ្នាំដល់កូនខ្លួនឯងដែលមានអាយុ១ឆ្នាំ ហើយបន្ទាប់មកបានថតសកម្មភាពខ្លួនឯងមានទុក្ខព្រួយ និងការឈឺចាប់យ៉ាងខ្លាំង។ នៅចន្លោះខែសីហា និងខែតុលា អ្នកស៊ើបអង្កេតបាននិយាយថា ស្ត្រីនោះមកពីតំបន់ Sunshine Coast បានផ្តល់ឱ្យកុមារនេះនូវថ្នាំជាច្រើន ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លើសពីនេះនាងថែមទាំងប្រើថ្នាំដែលនៅសេសសល់សម្រាប់អ្នកផ្សេងនៅផ្ទះរបស់នាងថែមទៀត។ ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ខែតុលា នៅពេលដែលកុមារនេះត្រូវបានគេនាំទៅមន្ទីរពេទ្យដោយសារមានបញ្ហាផ្លួវចិត្ត និងសភាពរាងកាយធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ ពេទ
អ្នកមានប្រជាប្រិយភាពក្នុងបណ្តាញសង្គម ដែលគេនិយមហៅថា «Influencer» ជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទបំពុលកូនស្រីរបស់ខ្លួនឲ្យស្លាប់ ដើម្បីទទួលបានអំណោយដោយការអាណិត និងទាក់ទាញអ្នកតាមដានលើបណ្តាញអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមករានេះ។
ស្ត្រីអូស្រ្តាលីនេះរស់នៅក្នុងរដ្ឋ Queensland បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កូនរបស់នាងកំពុងមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ប៉ុន្តែអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា នាងបានដាក់ថ្នាំដល់កូនខ្លួនឯងដែលមានអាយុ១ឆ្នាំ ហើយបន្ទាប់មកបានថតសកម្មភាពខ្លួនឯងមានទុក្ខព្រួយ និងការឈឺចាប់យ៉ាងខ្លាំង។
នៅចន្លោះខែសីហា និងខែតុលា អ្នកស៊ើបអង្កេតបាននិយាយថា ស្ត្រីនោះមកពីតំបន់ Sunshine Coast បានផ្តល់ឱ្យកុមារនេះនូវថ្នាំជាច្រើន ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ លើសពីនេះនាងថែមទាំងប្រើថ្នាំដែលនៅសេសសល់សម្រាប់អ្នកផ្សេងនៅផ្ទះរបស់នាងថែមទៀត។
ប៉ូលិសបានចាប់ផ្តើមស៊ើបអង្កេតនៅថ្ងៃទី១៥ខែតុលា នៅពេលដែលកុមារនេះត្រូវបានគេនាំទៅមន្ទីរពេទ្យដោយសារមានបញ្ហាផ្លួវចិត្ត និងសភាពរាងកាយធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ ពេទ្យបានធ្វើតេស្តរកឃើញថ្នាំដែលគ្មានការអនុញ្ញាតនៅក្នុងខ្លួនកុមារនេះ។ ទោះជាយ៉ាងណាកុមារមកពេលនេះមានសុវត្ថិភាពល្អ។
បន្ទាប់ពីការស៊ើបអង្កេតជាច្រើនខែ ស្ត្រីអាយុ៣៤ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម គ្រប់គ្រងសារធាតុពុល បង្កើតសម្ភារៈកេងប្រវ័ញ្ចលើកុមារ និងការក្លែងបន្លំ។
ក្រោមហេតុផលនេះស្ត្រីរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៦ម៉ឺនដុល្លារអូស្ត្រាលី (៣៧៣០០ដុល្លារអាមេរិក) តាមរយៈការបរិច្ចាគរបស់ GoFundMe។ ប៉ូលិសក៏បានស៊ើបអង្កេតមនុស្សផ្សេងទៀតជុំវិញការរំលោភបំពាននេះ ប៉ុន្តែមិនមានភស្តុតាងដើម្បីចោទប្រកាន់នរណាម្នាក់ផ្សេងទៀតនោះទេ។ ស្ត្រីរូបនេះនឹងត្រូវប្រឈមមុខនឹងតុលាការ Brisbane Magistrates នៅថ្ងៃសុក្រនេះ៕
អត្ថបទ៖ ប៊ុន សុភាព
The post Influencer ជនជាតិអូស្ត្រាលីរងបទចោទ «បំពុលកូនខ្លួនឯង» ដើម្បីរៃអង្គាសប្រាក់ appeared first on Kampuchea Thmey Daily.