មន្ទីរប៉ង់តាហ្គោន ប្រកាសខ្ទង់ចំណាយសរុប ដែលបានជួយគាំទ្រ ដល់អ៊ុយក្រែនកន្លងមក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាអាមេរិកបានបែងចែកទឹកប្រាក់ចំនួនសរុបដល់ទៅ១៨២,៩៩ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់នៅមន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមទំហំទឹក ប្រាក់ចំនួនសរុប ប្រហែល១៣១,៣៦ពាន់លានដុល្លារត្រូវបានប្រើប្រាស់នោះគឺសំដៅទៅរកសកម្មភាពទាក់ទងនឹងសន្តិសុខហើយ នេះក៏មានរាប់បញ្ចូល ទាំង៤៦,៥១ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុប និង៤៥,៧៨ពាន់លានដុល្លារ សម្រាប់ការជំនួសសព្វាវុធ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនផង។ លើសពីនេះលុយប្រមាណជា៤៣,៨៤ពាន់លានដុល្លារ ត្រូវបានបែងចែកសម្រាប់កម្មវិធីអភិបាលកិច្ច ដែលរាប់បញ្ចូលទាំងប្រាក់ខែសម្រាប់មន្ត្រីសាធារណៈអ៊ុយក្រែន ខណៈដែល៤,០៨ពាន់លានដុល្លារ ត្រូវបានគេកំណត់សម្រាប់ជំនួយមនុស្សធម៌។ ក្រៅពីនោះផងដែរសហរដ្ឋអាមេរិក បានផ្តល់ឧបករណ៍ យោធាជាច្រើនដល់អ៊ុយក្រែន រួមទាំងរថយន្តគ្រាប់រំសេវ អាវុធ កាំភ្លើងធំ និងឧបករណ៍យោធា ជាច្រើនមុខផ្សេងទៀត។ កញ្ចប់ជំនួយបានរួមបញ្ចូល ជាពិសេសរថយន្តប្រយុទ្ធ Bradley ដែលកងទ័ពអ៊ុយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាអាមេរិកបានបែងចែកទឹកប្រាក់ចំនួនសរុបដល់ទៅ១៨២,៩៩ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់នៅមន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងចំណោមទំហំទឹក ប្រាក់ចំនួនសរុប ប្រហែល១៣១,៣៦ពាន់លានដុល្លារត្រូវបានប្រើប្រាស់នោះគឺសំដៅទៅរកសកម្មភាពទាក់ទងនឹងសន្តិសុខហើយ នេះក៏មានរាប់បញ្ចូល ទាំង៤៦,៥១ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុប និង៤៥,៧៨ពាន់លានដុល្លារ សម្រាប់ការជំនួសសព្វាវុធ ដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនផង។
លើសពីនេះលុយប្រមាណជា៤៣,៨៤ពាន់លានដុល្លារ ត្រូវបានបែងចែកសម្រាប់កម្មវិធីអភិបាលកិច្ច ដែលរាប់បញ្ចូលទាំងប្រាក់ខែសម្រាប់មន្ត្រីសាធារណៈអ៊ុយក្រែន ខណៈដែល៤,០៨ពាន់លានដុល្លារ ត្រូវបានគេកំណត់សម្រាប់ជំនួយមនុស្សធម៌។
ក្រៅពីនោះផងដែរសហរដ្ឋអាមេរិក បានផ្តល់ឧបករណ៍ យោធាជាច្រើនដល់អ៊ុយក្រែន រួមទាំងរថយន្ត
គ្រាប់រំសេវ អាវុធ កាំភ្លើងធំ និងឧបករណ៍យោធា ជាច្រើនមុខផ្សេងទៀត។
កញ្ចប់ជំនួយបានរួមបញ្ចូល ជាពិសេសរថយន្តប្រយុទ្ធ Bradley ដែលកងទ័ពអ៊ុយក្រែនចូលចិត្តជាងរថក្រោះ Abrams ដោយសារតែល្បឿន និងភាពរហ័សរហួនរបស់ពួកគេនៅលើសមរភូមិ ដោយបន្ថែមថាអ្នកជំនាញថែទាំអាមេរិកបន្តផ្តល់ការគាំទ្រពីចម្ងាយសម្រាប់ឧបករណ៍នេះតាមរយៈការទំនាក់ទំនងប្រកបដោយសុវត្ថិភាពផងដែរ៕
ប្រែសម្រួល៖ស៊ុនលី