ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងរឹងមាំ ដោយនាំមុខពិន្ទុ ភ្នំពេញក្រោន កាន់តែច្រើន
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានសម្រេចបំណងប្រាថ្នារបស់លោកក្នុងការទទួលបានជ័យជម្នះនៅកីឡដ្ឋាន ស្មាតអអេសអិន ជាលើកដំបូង The post ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងរឹងមាំ ដោយនាំមុខពិន្ទុ ភ្នំពេញក្រោន កាន់តែច្រើន appeared first on Kampuchea Thmey Daily.

លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានសម្រេចបំណងប្រាថ្នារបស់លោកក្នុងការទទួលបានជ័យជម្នះនៅកីឡដ្ឋាន ស្មាតអអេសអិន ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះលើម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល ២-០ សម្រាប់ការប្រកួតសប្តាហ៍ទី២៧នៃលីគកំពូលកម្ពុជារដូវកាល២០២៤-២៥។
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន៣៧៣៨នាក់ ការប្រកួតពិតជាតឹងតែងខ្លាំងមែនទែន។ ក្រុមទាំងពីរត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងជាច្រើនទាំងកីឡាករ និងក្រុមការងារគ្រូបង្វឹក។ មិនត្រឹមប៉ុណ្ណោះ ខ្សែបម្រើ យូឌៃ អូកាវ៉ា ទទួលបានកាតក្រហមដែលត្រូវចេញពីលាន ហើយម្ចាស់ផ្ទះមានគ្នាតែ១០នាក់ប៉ុណ្ណោះ។

២គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែប្រយុទ្ធ ញាណ សុស៊ីដាន នៅវគ្គទី១ និងខ្សែប្រយុទ្ធសញ្ជាតិឡាវ Bounphachan Bounkong នៅវគ្គទី២។ មែនទែនទៅ ភ្នំពេញក្រោនក៏មានឱកាសស៊ុតជាច្រើនលើក ប៉ុន្តែអ្នកចាំទី វីរះ ដារ៉ា ពិតជាសង្គ្រោះបាល់បានល្អជាច្រើនលើក។
នេះជាជ័យជម្នះលើកដំបូងរបស់លោក Muñoz បន្ទាប់ពីដឹកនាំព្រះខ័នរាជស្វាយរៀងលេងនៅកីឡដ្ឋាន ស្មាតអអេសអិន ចំនួន៤លើកគឺមានន័យថា ឈ្នះ១ ស្មើ២ និងចាញ់១។
ទោះបីជាយ៉ាងណា បើគិតលើការប្រកួតសរុបទាំងក្នុងដី និងក្រៅដីសម្រាប់ការប្រកួតក្នុងលីគក្រោមការដឹកនាំរបស់លោក Josep Muñoz គឺធ្វើបានល្អមែនទែនដោយជួបគ្នា៧ប្រកួត ដោយឈ្នះ៤ ស្មើ២ និងចាញ់១ដងប៉ុណ្ណោះ។
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង ឈរលើកំពូលតារាងកាន់តែរឹងមាំដោយមាន៦៤ពិន្ទុ នាំមុខ៤ពិន្ទុលើ ភ្នំពេញក្រោន ដែលមាន៦០ពិន្ទុ៕


អត្ថបទ៖ វីរបុត្រ
The post ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងរឹងមាំ ដោយនាំមុខពិន្ទុ ភ្នំពេញក្រោន កាន់តែច្រើន appeared first on Kampuchea Thmey Daily.