​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

អាជ្ញាធរបានព្រមានអ្នកស្រុកឱ្យស្នាក់នៅក្នុងផ្ទះនិងត្រៀមលក្ខណៈទប់ទល់ ខណៈដែលព្យុះស៊ីក្លូន Alfred ដ៏គួរឱ្យខ្លាចខិតមកជិតដល់រដ្ឋQueensland ប្រទេស... The post ​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី appeared first on Kampuchea Thmey Daily.

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

អាជ្ញាធរបាន​បង្កើន​ការ​ព្រមាន​ដល់​ប្រជាជន​ក្នុង​តំបន់​ឱ្យស្នាក់នៅក្នុងផ្ទះនិងត្រៀមលក្ខណៈទប់ទល់ព្យុះ​កំណាច​​​ស៊ីក្លូន Alfred ដ៏គួរឱ្យខ្លាចដែលជិត​​​វាយ​ប្រហារ​រ​ដ្ឋ Queensland ប្រទេសអូស្រ្តាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៧ខែមីនានេះ។

(រូបភាព៖ DPA)

មនុស្ស​បួន​លាន​នាក់​ស្ថិត​ក្នុង​ជួរ​ផ្លូវដែលព្យុះ​ស៊ីក្លូន​នេះបក់បោក។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងវាយលុកនៅចន្លោះ Sunshine Coast និង Gold Coast ដែលជាតំបន់ជាឆ្នេរដ៏ស្រស់ស្អាតរបស់ប្រទេសអូស្ត្រាលី។ព្យុះនេះអាចមានល្បឿនរហូតដល់ ៩៥គីឡូម៉ែត្រក្នុងមួយម៉ោងជាមួយនឹងខ្យល់ខ្លាំងរហូតដល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះស៊ីក្លូននេះត្រូវបានគេរំពឹងថានឹងបោកបក់ជាប្រព័ន្ធប្រភេទទី ២នៅព្រឹកថ្ងៃសៅរ៍។ ផ្លូវរបស់វាបានថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិងកំពុងផ្លាស់ប្តូរ «ខុសប្រក្រតី» យោងទៅតាមអ្នកជំនាញអាកាសធាតុ ដែលជាមូលហេតុដែលវាបកមកដល់ដីត្រូវបានពន្យារពេលពីការព្យាករណ៍ពីមុន។

ក្រៅពីខ្យល់បក់ខ្លាំង ព្យុះស៊ីក្លូន Alfred ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានភ្លៀងធ្លាក់​មាន​កម្ពស់​រហូត​ដល់​៨០០មីលីម៉ែត្រ​ក្នុង​រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលប៉ះពាល់ដល់តំបន់ដ៏ធំមួយនៃភាគខាងត្បូងរដ្ឋ Queensland និងភាគខាងជើង​នៃរដ្ឋ New South Wales ខណៈការជន់លិចតាមដងទន្លេ គឺជាក្តីកង្វល់ដ៏ធំបំផុតនៅក្នុងតំបន់ទំនាប។

អាជ្ញាធរ​មានបំណងរៀបចំ​សហគមន៍​មុន​ព្យុះស៊ីក្លូន Alfred មកដល់ ដោយបាន​ជួយរៀបចំដាក់​បាវ​ខ្សាច់​នៅ​ទូទាំង​តំបន់​ដើម្បី​ជួយ​អ្នក​ស្រុក​ការពារ​ផ្ទះ​របស់​ប្រជាជន។

(រូបភាព៖​ BBC)

នៅថ្ងៃសុក្រ​នេះ មនុស្សជាង ៨០០០០ នាក់នៅក្នុងរដ្ឋទាំងពីរនេះគ្មានថាពលប្រើប្រាស់ ហើយមនុស្សរាប់ម៉ឺននាក់ទៀតស្ថិតនៅក្រោមការបញ្ជាជម្លៀស។ សាលារៀនជិត ១០០០ ត្រូវបានបិទ ការដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក និងព្រលាន​យន្តហោះត្រូវបានបិទ។ ជើងហោះហើរក៏ត្រូវបានលុបចោលហូតដល់ថ្ងៃអាទិត្យផងដែរ។

ទោះយ៉ាងណាព្យុះស៊ីក្លូននៅរដ្ឋ Queensland មិនមែនជារឿងចម្លែកនោះទេ ព្រោះវាជារដ្ឋដែលងាយរងគ្រោះដោយគ្រោះមហន្តរាយបំផុតនៅក្នុងប្រទេសអូស្ត្រាលី ជាពិសេសគ្រោះ​ទឹក​ជំនន់​គឺ​មាន​ច្រើន​ជាងគេ។ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាតនៅតាមបណ្តោយភាគខាងកើតនៃប្រទេសអូស្ត្រាលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង៕

(រូបភាព៖​ BBC)
(រូបភាព៖​ BBC)

អត្ថបទ៖ ប៊ុន សុភាព

The post ​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី appeared first on Kampuchea Thmey Daily.