ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ

អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ មានមនុស្សចំនួន៥១នាក់ហើយ បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់រហ័ស... The post ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ appeared first on Kampuchea Thmey Daily.

ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ

អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ មានមនុស្សចំនួន៥១នាក់ហើយ បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់រហ័ស ដែលបង្កដោយព្យុះភ្លៀងនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សច្រើននាក់ កំពុងបាត់ខ្លួន រកមិនទាន់ឃើញ។

តាមការចុះផ្សាយរបស់ BBC, ព្យុះភ្លៀងធ្ងន់ធ្ងរបានវាយប្រហារតំបន់ជាច្រើនកាលពីថ្ងៃអង្គារ ដោយប្រែក្លាយដងផ្លូវនានាទៅជាទន្លេ ហើយទឹកបានហូរកួចនាំយកយានយាន ថែមទាំងបណ្តាលឲ្យបាក់ស្ពាន រំខានដល់ការធ្វើចរាចរណ៍ផ្លូវដែកនិងផ្លូវហាយវ៉េទៀតផង សូម្បីតែជើងហោះហើរក៏ប៉ះពាល់ដែរ។

(រូបថត៖ AP)

ពាក់ព័ន្ធគ្រោះធម្មជាតិនេះ រថភ្លើងល្បឿនលឿនដឹកមនុស្សជិត៣០០នាក់ បានរត់ធ្លាក់ផ្លូវក្បែរទីក្រុង Malaga ប៉ុន្តែជាសំណាងល្អ គ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ។

ដោយមើលឃើញស្ថានការណ៍កាន់តែអាក្រក់ ក្រុមឆ្លើយតបគ្រាអាសន្នអេស្ប៉ាញ បានបន្ថែមកម្លាំងឡើងដល់ជាង១ ០០០នាក់ ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Pedro Sanchez បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកកំពុងតាមដានរបាយការណ៍នៃការបាត់ខ្លួនមនុស្សដោយក្តីបារម្ភជាទីបំផុត។ លើសពីនេះ លោកថែមទាំង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ ហើយអំពាវនាវផងដែរ ឲ្យចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅណា បើ​មិន​ចាំបាច់។

តាមពិតទៅ រាល់ឆ្នាំឲ្យតែដល់រដូវនេះ អេស្ប៉ាញតែងជួបព្យុះជានិច្ច ប៉ុន្តែឆ្នាំនេះ គ្រោះធម្មជាតិហាក់ធ្ងន់ធ្ងរខ្លាំង ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ៗថា រឿងទាំងអស់គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋ អូស្ត្រាលី ជាង ៥ សែននាក់ នឹងគ្មានអគ្គិសនីប្រើប្រាស់ជិត ១ សប្ដាហ៍ ក្រោយព្យុះភ្លៀងយាយីនៅរដ្ឋ Victoria

The post ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ appeared first on Kampuchea Thmey Daily.