ពេញសាច់! ចេញហើយបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា

ទីបំផុតសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ ដើម្បីត្រៀមសម្រាប់ការប្រកួតលក្ខណៈមិត្តភាពនៅខែ មីនា... The post ពេញសាច់! ចេញហើយបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

ពេញសាច់! ចេញហើយបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា

ទីបំផុតសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ ដើម្បីត្រៀមសម្រាប់ការប្រកួតលក្ខណៈមិត្តភាពនៅខែ មីនា នេះហើយ។

កីឡាករទាំង ២៣ នាក់ ដែលស្ថិតនៅក្នុងការជ្រើសរើសរបស់គ្រូបង្វឹកថ្មីលោក Koji Gyotoku រួមមាន៖
អ្នកចាំទី៖ វីរៈ ដារ៉ា កែវ សុខសិលា និងរ៉េត លីហេង។

ខ្សែការពារ៖ តាំង ប៊ុនឆៃ អូសិ តាកាគិ សឿយ វិសាល សារ៉េត គ្រីយ៉ា កាន់ ម៉ូ អ៊ុក សុវណ្ណ និងផាត សុខា។

ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា ប៊ុង សាំយូអ៊េល ឌីកូឡាស់ ថេឡរ ជូ ស៊ីនទី ស៊ិន កក្កដា និងស៊ិន សុវណ្ណមករា។

ខ្សែប្រយុទ្ធ៖ សៀង ចន្ធា នេតូ រ៉ុនដុន លឹម ពិសុទ្ធ ញាន សុស៊ីដាន ស រតនា ហាវ សុខនេត្រ និងឃូលីបាលី អាបឌែល។

គួរបញ្ជាក់ថា នៅខែ មីនា នេះក្រុមគោព្រៃកម្ពុជា នឹងត្រូវមានភារកិច្ចប្រកួតមិត្តភាព ២ ប្រកួត ដោយប្រកួតទី ១ ត្រូវជួប វៀតណាម នៅថ្ងៃ ពុធ ទី ១៩ និងប្រកួតទី ២ ត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិ Aruba នៅទឹកដីប្រទេស កម្ពុជា ថ្ងៃ អង្គារ៍ ទី ២៥៕

អត្ថបទ៖ សេម កុសល

The post ពេញសាច់! ចេញហើយបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា appeared first on Kampuchea Thmey Daily.