ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សន្យា លើក «កម្រិតថ្មី» ក្នុងទំនាក់ទំនងរុស្ស៊ី-ចិន
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងជាថ្មី អំពីភាពរឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរ ប្រឈមមុខនឹងសម្ពាធពីខាងក្រៅ ដោយសន្យាថា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងអំឡុងពេលមេដឹកនទាំងពីរ ពិភាក្សាគ្នាតាមវីដេអូកាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយនិយាយទៅកាន់គ្នាទៅវិញទៅមកជា “មិត្តជាទីស្រឡាញ់” លោក ពូទីន និង លោក ស៊ី បានលើកឡើងពីអត្ថប្រយោជន៍នៃភាពជាដៃគូរុស្ស៊ី-ចិន ដែលមេដឹកនាំទាំងពីរសរសើរថាត្រូវបានចាក់ឫសក្នុងការគោរព និងគោលដៅរួម។ មេដឹកនាំចិនបានបន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងនាំទំនាក់ទំនងជាមួយទីក្រុងមូស្គូ ទៅកាន់កម្រិតថ្មីមួយនៅឆ្នាំ២០២៥ ដោយឈររួមគ្នា “ប្រឆាំងនឹងភាពមិនច្បាស់លាស់ពីខាងក្រៅ ដោយផ្អែកលើការរក្សាស្ថិរភាព និងភាពធន់ទ្រាំ នឹងភាពតានតឹង” ។ លោក ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា “ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ” ការពារជ័យជំនះនៃសង្គ្រាមលោកលើកទី២ និងការពារ “សិទ្ធិរបស់ចិន និងរុស្ស៊ី ក្នុងនាមជាប្រទេសស្ថាបនិករបស់អង្គការសហប្រជាជាតិ និងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាស
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអះអាងជាថ្មី អំពីភាពរឹងមាំ នៃភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរ ប្រឈមមុខនឹងសម្ពាធពីខាងក្រៅ ដោយសន្យាថា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងអំឡុងពេលមេដឹកនទាំងពីរ ពិភាក្សាគ្នាតាមវីដេអូកាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយនិយាយទៅកាន់គ្នាទៅវិញទៅមកជា “មិត្តជាទីស្រឡាញ់” លោក ពូទីន និង លោក ស៊ី បានលើកឡើងពីអត្ថប្រយោជន៍នៃភាពជាដៃគូរុស្ស៊ី-ចិន ដែលមេដឹកនាំទាំងពីរសរសើរថាត្រូវបានចាក់ឫសក្នុងការគោរព និងគោលដៅរួម។ មេដឹកនាំចិនបានបន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងនាំទំនាក់ទំនងជាមួយទីក្រុងមូស្គូ ទៅកាន់កម្រិតថ្មីមួយនៅឆ្នាំ២០២៥ ដោយឈររួមគ្នា “ប្រឆាំងនឹងភាពមិនច្បាស់លាស់ពីខាងក្រៅ ដោយផ្អែកលើការរក្សាស្ថិរភាព និងភាពធន់ទ្រាំ នឹងភាពតានតឹង” ។
លោក ស៊ី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា “ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ” ការពារជ័យជំនះនៃសង្គ្រាមលោកលើកទី២ និងការពារ “សិទ្ធិរបស់ចិន និងរុស្ស៊ី ក្នុងនាមជាប្រទេសស្ថាបនិករបស់អង្គការសហប្រជាជាតិ និងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ”។
យោងតាមស្ថិតិជាតិបានឱ្យដឹងថា លោក ពូទីន បានសរសើរកំណើនពាណិជ្ជកម្មរុស្ស៊ីជាមួយចិន ដែលឈានដល់ការប៉ាន់ប្រមាណពី ២២០ ទៅ ២៤៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ។ លោកបានកត់សម្គាល់ថា កាលពីឆ្នាំមុន រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិចម្បងដល់ប្រទេសចិន ដោយសារការពង្រីក បំពង់បង្ហូរប្រេងយុទ្ធសាស្ត្រ ។ លោកពូទីនបានបន្ថែមថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការនៅក្នុង ថាមពលនុយក្លេអ៊ែរ៕