បើករថយន្តលឿន ខណៈមិនបន្ថយល្បឿនផ្លូវបត់ បុករបាំងថ្ម ក្រឡាប់ផ្អើលតំបន់បឹងកក់
បើករថយន្តលឿន ខណៈមិនបន្ថយល្បឿនផ្លូវបត់... The post បើករថយន្តលឿន ខណៈមិនបន្ថយល្បឿនផ្លូវបត់ បុករបាំងថ្ម ក្រឡាប់ផ្អើលតំបន់បឹងកក់ appeared first on Kampuchea Thmey Daily.
រថយន្តស្លាកលេខ ខ.ម ០១ គ្រឿង បើកលឿន បួងចង្កូតផ្លូវបត់មិនផុត ជ្រុលបុករបាំងថ្មក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧ និង ៤០ នាទីយប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ R8 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខបឹងកក់ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្ត ០១ គ្រឿង ម៉ាក ឡិចស៊ីស RX400h ពាក់ស្លាកលេខ ខេមរភូមិន្ទ 05 2-2246 តាមបណ្ដោយផ្លូវ R8 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បុរសជាអ្នកបើករថយន្តបានបួងចង្កូត សង្ស័យមិនផុត ជ្រុលបុកខឿន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបង្កឲ្យនរណារងរបួស។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡិចស៊ីស បានជូនសំណងទៅកាន់ក្រុមហ៊ុន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ ៖ រដ្ឋា
The post បើករថយន្តលឿន ខណៈមិនបន្ថយល្បឿនផ្លូវបត់ បុករបាំងថ្ម ក្រឡាប់ផ្អើលតំបន់បឹងកក់ appeared first on Kampuchea Thmey Daily.