បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ

បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ... The post បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ

តូយ៉ូតា​ព្រូស ១ គ្រឿង អ្នក​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​រថយន្ត​លឿន ជ្រុល​បុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ហើយ​រថយន្ដ​បែក​ធុង​ប្រេង​ហូរ​ពេញ​ផ្លូវ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ ២០២៤ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ​ពណ៌​ស ១ គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2BX-7822 ​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​បុក​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ទ្រេត និង​បង្គោល​ប៉ាន់​ណូ គុយទាវ​ទឹក​ភក់​របស់ យាយ​ស្រួយ ​ដាច់​រលំ។ ចំណែក​ឯ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ខាង​លើ​វិញ រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​បែក​កង់ និង​បែក​ធុង​ប្រេង​ហូរ​ពេញ​ផ្លូវ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាមៗ អ្នក​បើកបរ​បាន​ចុះ​ពី​រថយន្ត​បម្រុង​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាមៗ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​ស្ទូច​រថយន្ត​បង្ក​ខាងលើ​យក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

The post បើករថយន្តក្នុងស្ថានភាពស្រវឹង បុកបង្គោលភ្លើង និងបង្គោលប៉ាន់ណូ រងការខូចខាតធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.