បុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកំពតរយៈពេល ៣ ថ្ងៃ

ខេត្តកំពតនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៤។ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានចូរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពតបានរៀបចំ ៣ ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” […] The post បុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកំពតរយៈពេល ៣ ថ្ងៃ appeared first on Kampuchea Thmey Daily.

បុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកំពតរយៈពេល ៣ ថ្ងៃ

ខេត្តកំពតនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៤។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ បានចូរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពតបានរៀបចំ ៣ ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» តួយ៉ាងការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោល​បំ​ណង​​​ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍កាលពីពេលកន្លងទៅថា ខេត្តមានភាពមមាញឹកច្រើនក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដូច្នេះហើយរដ្ឋបាលខេត្តកំពត បានសម្រចលើកពេលពិធីបុណ្យអុំទូក យកទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រតែម្តង ដើម្បីឲ្យពិធីបុណ្យសមុទ្រកាន់តែមានភាពទាក់ទាញ និងមានសកម្មភាពកម្សាន្តកាន់តែសម្បូរបែប ពិសេសបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណីប្រណាំងទូកងរបស់ដូនតាផងដែរ។ ដូច្នេះហើយសូមឲ្យមន្ត្រីថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព ដែលធ្លាប់មានទូកចូលរួមក្នុងការប្រណាំង​នាពេលកន្លងមក ប្រាប់ដល់ក្រុមកីឡាករឲ្យត្រៀមខ្លួនប្រណាំង ក្នុងពេលបុណ្យសមុទ្រនៅថ្ងៃទី ១៣, ១៤, ១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់មន្ទីរអង្គភាពត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថានកន្លែងរបស់ខ្លួនឲ្យបានស្អាត ហើយអាជ្ញាធរក្រុង និងមន្ទីរបរិស្ថាន ត្រូវសហការរៀបចំទាំងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការទុកដាក់ និងគ្រប់គ្រងសំរាមនៅតាមទីប្រជុំ និងសួនសាធារណៈផ្សេងៗ ឲ្យបានល្អប្រើសើរជាប្រចាំ ខណៈដែលរដ្ឋបាលខេត្តបាននឹងកំពុងពង្រីកផ្លូវពីរូបសំណាកត្រីផ្សោតរហូតដល់ឆ្នេរកោះស្មៅ និងគ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំង​ដីខាងកើតសាលាខេត្ត។ 

លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ ខេត្តកំពត ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការរៀបចំនៅខេត្តកំពតរយៈពេល ៣ ដងទាំងលើកនេះ មានវឌ្ឍនភាពរីកចម្រើនខុសប្លែកគ្នា រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត និងការចាត់តាំងអនុវត្តពិធីបុណ្យក៏រីកចម្រើនខុសប្លែកគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈចំនួនភ្ញៀវទេស​ចរ​ណ៍​​ចូលរួមក៏ច្រើន។

លោក សយ ស៊ីណុល សង្ឃឹមថា ការរៀបចំលើកទី៣ នេះ កាន់តែមានភាពល្អប្រសើរ ដោយសារខេត្តមានផលិតផលទេសចរច្រើន រួមនឹងហេដ្ឋារចនាសម្ព័ន្ធច្រើន។ ការរៀបចំបុណ្យនៅឆ្នាំនេះ នឹងមានការអញ្ជើញភ្ញៀវអន្តរជាតិ ដែលជាប់ប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃជាដើម៕

អត្ថបទ៖ ឡេង ដេត

The post បុណ្យសមុទ្រនឹងរៀបចំធ្វើនៅខេត្តកំពតរយៈពេល ៣ ថ្ងៃ appeared first on Kampuchea Thmey Daily.