បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ
សមាសិល្បករខ្មែរ បានសម្តែងការសោកស្តាយចំពោះការបាត់បង់ លោក ប៉ែន ច័ន្ទសិទ្ធ អតីត Freshie Boy លេខ ១ ជំនាន់ទី៨ The post បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.

សមាសិល្បករខ្មែរ បានសម្តែងការសោកស្តាយចំពោះការបាត់បង់ លោក ប៉ែន ច័ន្ទសិទ្ធ អតីត Freshie Boy លេខ ១ ជំនាន់ទី៨ ឆ្នាំ២០០៩ និងជាតួឯកប្រុសស្ពតពាណិជ្ជកម្មដ៏លេចធ្លោ ក្រោយបាត់បង់ជីវិតទាំងវ័យក្មេងដោយរោគាពាធ កាលពីវេលាម៉ោង ១:០០ រសៀល ថ្ងៃចន្ទនេះ ខណៈកំពុងប្រារព្ធឡើងនៅ «វត្តតាំងក្រសាំងខាងជើង» រាជធានីភ្នំពេញ។

សមាគមសិល្បករខ្មែរ បានចាត់ទុកមរណភាពរបស់តារាសម្ដែងលោក ប៉ែន ច័ន្ទសិទ្ធ មិនត្រឹមតែជាបាត់បង់នូវកូនប្រុសជាទីស្រឡាញ់ ប្រកបដោយភាពកតញ្ញូ និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងបុព្វហេតុគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបាត់បង់ធនធានសិល្បករផ្នែកសម្ដែង និងបង្ហាញម៉ូដ ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ក្នុងសង្គមសិល្បៈកម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរទូទៅតាមរយៈទស្សនីយភាពសិល្បៈទី៧ នាពេលកន្លងមក។
ទន្ទឹមនេះ សមាគមសិល្បករខ្មែរ ក៏អំពាវនាវដល់សិល្បករសិល្បការិនីទាំងអស់ ដែលមាននូវការរាប់អាននឹងតារាប្រុសរូបនេះ ចូលរួមពិធីបុណ្យឈាបនកិច្ចសពលោក ប៉ែន ច័ន្ទសិទ្ឋ ដែលបច្ចុប្បន្នកំពុងប្រារព្ធឡើងនៅ «វត្តតាំងក្រសាំងខាងជើង» រាជធានីភ្នំពេញ ដើម្បីរួមចំណែករំលែកទុក្ខ និងរំលែកនូវការលំបាករបស់ក្រុមគ្រួសារផងដែរ។

គួរជម្រាបថា លោក ប៉ែន ចាន់សិទ្ធ ជាតួឯកប្រុសស្ពតពាណិជ្ជកម្មម៉ូតូម៉ាកល្បីមួយ ជាមួយសាច់រឿងចម្រៀង “You are my dream” ដែលចាក់ជ្រៅក្នុងបេះដូងយុវវ័យឱ្យចាំមិនភ្លេច ដែលនេះអាចចាត់ទុកជាជំហានចាប់ផ្តើមក្នុងវិថីជាតារាស្ពតពាណិជ្ជកម្ម របស់លោក។ ព្រមគ្នានឹងជោគជ័យគ្រានោះ អតីត Freshie Boy ឆ្នាំ២០០៩ រូបនេះ ក៏បានសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាក្នុងវិស័យថតស្ពតពាណិជ្ជកម្ម និងទទួលបានការងារថតវីដេអូចម្រៀងកាយវិការជាច្រើនទៀតផង៕
The post បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.