ធ្លាប់តែកក្រើកសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុមគុនខ្មែរ ប៉ះក្រុមប្រដាល់ថៃ កក្រើកវាលស្មៅ
ងប្អូនធ្លាប់តែឃើញកីឡាករគុនខ្មែរនៅលើសង្វៀនប្រដាល់ លើកនេះបងប្អូនពិតជាចង់ដឹង ចង់ឃើញ កីឡាករគុនខ្មែរ មកបង្ហាញខ្លួនជាកីឡាករបាល់ទាត់។ The post ធ្លាប់តែកក្រើកសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុមគុនខ្មែរ ប៉ះក្រុមប្រដាល់ថៃ កក្រើកវាលស្មៅ appeared first on Kampuchea Thmey Daily.

ធ្លាប់តែកក្រើកលើសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ រៀបចំព្រឹត្តិការណ៍ដ៏កក្រើកមួយទៀតនៅលើវាលស្មៅខៀវខ្ចីវិញម្តងគឺការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព«សតវត្សរ៍នៃព្រះធម៌»។

បងប្អូនធ្លាប់តែឃើញកីឡាករគុនខ្មែរនៅលើសង្វៀនប្រដាល់ លើកនេះបងប្អូនពិតជាចង់ដឹង ចង់ឃើញ ពួកគេបង្ហាញខ្លួនជាកីឡាករបាល់ទាត់។ តើវានឹងមានអ្វីថ្មីកើតឡើង នៅពេលក្រុមកីឡាករគុនខ្មែរត្រូវជួបក្រុមប្រដាល់ថៃ ក្នុងការប្រកួតបាល់ទាត់មិត្តភាពវិញម្តង។
ការប្រកួតនេះនឹងធ្វើឱ្យអ្នកគាំទ្រគុនខ្មែរពេញចិត្តស្តូក។ ទន្ទឹមរង់ចាំទស្សនា ព្រឹត្តិការណ៍មួយនេះ សម្រាប់អ្នកគាំទ្រទាំងអស់គ្នានឹងបានជួបកីឡាករប្រដាល់គុនខ្មែរល្បីៗជាច្រើនរូប ពិសេសក្រុមកីឡាប្រដាល់ថៃ ក្នុងនោះក៏មានក្រុមបាល់ទាត់តារាកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម បាល់ទាត់តារាថៃ ដែលប្រជុំដោយតារាសម្តែង តារាចម្រៀងល្បីៗ តារាម៉ូដែល YouTuber, Vlogger, តារា TikTok នៃប្រទេសទាំង២។ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកពហុកីឡដ្ឋានជាតិអូឡាំពិកម្តងទៀត។

អ្នកគាំទ្រក៏ត្រៀមចិត្តរួចរាល់ហើយផងដែរថា នឹងមានអ្វីកើតឡើងនាពេលប្រកួតនេះដើម្បីដណ្តើមពានរង្វាន់មិត្តភាព «សតវត្សរ៍នៃព្រះធម៌»ជាលើកដំបូងសម្រាប់ក្រុមគុនខ្មែរ-ថៃ។ ក្នុងនោះក៏ឃើញមានការចូលរួមចំណែកសហការឧបត្ថម្ភធំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផងដែរ ក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា។ នេះជាចំណងមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាប្រទេសនៅជាប់ដងទន្លេមេគង្គផ្សេងទៀត ដែលសុទ្ធតែអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា។
កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ លើកទឹកចិត្តដល់ក្រុមប្រដាល់គ្រុឌគុនខ្មែរ និងក្រុមបាល់ទាត់តារាកម្ពុជា ទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕











The post ធ្លាប់តែកក្រើកសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុមគុនខ្មែរ ប៉ះក្រុមប្រដាល់ថៃ កក្រើកវាលស្មៅ appeared first on Kampuchea Thmey Daily.