ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយ​ពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។ The post ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ

ក្រុមហ៊ុនធនាគារវិនិយោគ Citigroup Inc. បាន​រំពឹងថា តម្លៃមាសនឹងឡើងដល់កម្រិតខ្ពស់បំផុត ៣ ០០០ ដុល្លារ/អោន ក្នុងរយៈពេល ៣ ខែ​ខាង​មុខ ដោយសារតែភាពតានតឹង​ភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ។

ក្រុម​អ្នកវិភាគ Citi ព្យាករថា ទីផ្សារមាសនឹងបន្តនៅក្រោមអាណត្តិទី ២ របស់​ ត្រាំ ដោយលើកឡើងពីហានិភ័យដូចជាកំណើនសេដ្ឋកិច្ចយឺត និងអត្រាការប្រាក់ខ្ពស់។

ពួកគេ​និយាយថា​ លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយ​ពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។ វិនិយោគិន នឹងបន្តវិនិយោគលើទ្រព្យសុវត្ថិភាពដូចជា​មាស ហើយធនាគារកណ្តាលទំនងជានឹងបន្តបង្កើនទុនបម្រុងរបស់ខ្លួន​។

គួរគូស​បញ្ជាក់ថា តម្លៃ​មាសបាន​កើន​ដល់តម្លៃខ្ពស់​ក្នុង​កំណត់ត្រាជាបន្តបន្ទាប់នា​រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារការព្រួយបារម្ភអំពីភាពតានតឹង​ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាលទ្ធភាពដែល ត្រាំ នឹងដាក់ពន្ធលើប្រទេសផ្សេងទៀត ដែល​នេះ​ធ្វើឱ្យ​មាសក្លាយជាជម្រើសវិនិយោគល្អចំពេល​មាន​ភាព​មិន​ប្រាកដប្រជា៕

The post ធនាគារ Citi៖ តម្លៃមាសអាច​កើនដល់ ៣០០០ ដុល្លារ/អោន ឆ្នាំនេះ appeared first on Kampuchea Thmey Daily.