ត្រាំបញ្ជាបើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហ៊ូធីនៅយេម៉ែន បង្កស្លាប់និងរបួសជាង១៣០នាក់
សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមួយមិនធ្លាប់មានលើក្រុមឧទ្ទាម ហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន ... The post ត្រាំបញ្ជាបើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហ៊ូធីនៅយេម៉ែន បង្កស្លាប់និងរបួសជាង១៣០នាក់ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយលើកឡើងថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាមួយមិនធ្លាប់មានលើក្រុមឧទ្ទាម ហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន ដោយលើកឡើងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធដែលគាំទរដោយប្រទេសអ៊ីរ៉ង់នេះ លើការដឹកជញ្ជូននៅសមុទ្រក្រហមថាជាហេតុផលដែលធ្វើឲ្យអាមេរិកសងសឹក។

យោងការផ្សាយរបស់ BBC ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth របស់លោក ដោយលើកឡើងថា៖«ការលួចចម្លង អំពើហឹង្សា និងអំពើភេរវកម្ម» របស់ពួកគេបានធ្វើឱ្យខាតបង់ រាប់ពាន់លានដុល្លារ និងធ្វើឱ្យមានហានិភ័យដល់ជីវិត។
លោក ត្រាំ បានចោទចំៗ ថា៖«ត្រូវបានផ្តល់មូលនិធិដោយប្រទេសអ៊ីរ៉ង់ ក្រុមហ៊ូធី បានបាញ់មីស៊ីលទៅលើយន្តហោះអាមេរិក ហើយបានកំណត់គោលដៅលើកងទ័ព និងសម្ព័ន្ធមិត្តរបស់យើង»។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ូធី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ និង ១០១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។
កាលពីល្ងាចថ្ងៃសៅរ៍ យោធាសហរដ្ឋនៅតំបន់មជ្ឈិមបូព៌ាបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអកាសលើក្រុមហ៊ូធីដែលមានមូលដ្ឋានទីក្រុង Sanaa ប្រទេសយេម៉ែន ដោយបានបណ្តាលឲ្យស្លាប់១៣នាក់និងរបួស៩នាក់។ ប៉ុន្តែនៅក្នុងសេចក្តីរាយការណ៍ ក្រោយៗមកទៀតបង្ហាញឲ្យឃើញថា ចំនួនអ្នកស្លាប់និងអ្នករបួសបានកើនឡើងយ៉ាងឆាប់រហ័ស។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Hadath ទីស្នាក់ការក្រុមប្រឹក្សានយោបាយកំពូលរបស់់ក្រុមហ៊ូធី ឃ្លាំងអាវុធ និងមជ្ឈមណ្ឌលបញ្ជាការរបស់ពួកឧទ្ទាមត្រូវបានបាញ់ផ្លោងក្នុងទីក្រុង Sanaa។ អាមេរិកក៏បានវាយប្រហារលើគោលដៅរបស់ក្រុមឧទ្ទាមយេម៉ែនផងដែរនៅក្នុងខេត្ត Saada, Dhamar និង Al-Bayda។

The post ត្រាំបញ្ជាបើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហ៊ូធីនៅយេម៉ែន បង្កស្លាប់និងរបួសជាង១៣០នាក់ appeared first on Kampuchea Thmey Daily.