ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់

ត្រកូល Razr ស្មាតហ្វូនសេរីថ្មី រចនាឡើងដោយរូបរាងទំនើប ប្រភេទ flip របស់ក្រុមហ៊ុន Motorola ទើបតែវត្តមានលើទីផ្សារអាមេរិក The post ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់ appeared first on Kampuchea Thmey Daily.

ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់

ត្រកូល Razr ស្មាតហ្វូនសេរីថ្មី រចនាឡើងដោយរូបរាងទំនើបប្រភេទ flip របស់ក្រុមហ៊ុន Motorola ទើបតែវត្តមានលើទីផ្សារអាមេរិក កាលពីខែកក្កដានោះ ឥឡូវនេះ បានចេញមុខមកប្រជែងតម្លៃជាថ្មី ជាមួយនឹងស្មាតហ្វូន flip របស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទធំៗដទៃទៀត ក្នុងតម្លៃត្រឹមតែជាង ៤២៤ដុល្លារ (តម្លៃទីផ្សារអាមេរិក) ។

ដើម្បីអាចប្រកួតប្រជែងទាំងរូបរាង និងតម្លៃបាន Motorola ទើបតែចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Amazon ក្នុងការដាក់លក់ត្រកូល Razr ដែលជាទូរសព្ទប្រភេទបត់ជំនាន់ទី២ របស់ខ្លួន ជាមួយនឹងតការបញ្ចុះតម្លៃដល់ទៅ ៣៩% ។

បើតាមប្រភព Android Authority បញ្ជាក់ថា ដោយមានការសហការផ្ទាល់ពីក្រុមហ៊ុន Amazon ក្រុមហ៊ុន Motorola កំពុងមានការចុះថ្លៃជាមួយនឹងម៉ូដែល Motorola Razr 2024 ក្នុងតម្លៃដ៏ទាប ពីជាង ៦៩៩ដុល្លារ មកនៅត្រឹម ៤២៤ ដុល្លារ ។ យ៉ាងណាមិញ ការបញ្ចុះតម្លៃនេះ ត្រូវបានបញ្ជាក់ផងដែរថា មិនមែនគ្រប់ពណ៌ទាំងអស់នៃ Motorola Razr 2024 ទទួលបានការបញ្ចុះតម្លៃនោះទេ គឺសម្រាប់តែម៉ូដែល Spritz Orange ប៉ុណ្ណោះ។

បច្ចុប្បន្ន ផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទជាច្រើន កំពុងប្រជែងគ្នានៅលើទីផ្សារ ទាំងបច្ចេកវិទ្យា តម្លៃ និងការរចនារូបរាង។ ក្នុននោះ ក្រុមហ៊ុន ដែលផលិតមូដែលទូរសព្ទអេក្រង់ មានដូចជា Galaxy Fold របស់​ក្រុមហ៊ុន Samsung, Pixel Fold របស់ក្រុមហ៊ុន Google និងស្មាតហ្វូនបត់ដទៃទៀតរបស់ Xiaomi និង OPPO ជាដើម។

បើប្រៀបធៀបនឹងទូរសព្ទ​បត់​ផ្សេង​ទៀត​ Spritz Orange អាច​ជាជម្រើសល្អផងដែរសម្រាប់អ្នកប្រើប្រាស់ មិនថាជម្រើសនៃតម្លៃ និងសមត្ថភាពនៃការដំណើរការរបស់វា។

គួរជម្រាបថា Motorola Razr 2024 បំពាក់ដោយបន្ទះឈីប MediaTek Dimensity 7300X និងមាន RAM 8GB វ័នជុំវិញដោយស៊ុមអាលុយមីញ៉ូម ត្បិតមិនសូវទំនើបដូចអ៊ីណុក តែវាក៏ធន់នឹងការប្រើប្រាស់។ ស្មាតហ្វូនបត់នេះ ពេលបើកអេក្រង់ខាងក្នុងចេញចេញមក វាមានទំហំ ៦.៩ អុីង (Full HD+ LTPO AMOLED) ជាស្ដង់ដារទូទៅឃើញមានលើស្មានដទៃផងដែរ៕

ប្រភព៖ Androidauthority

The post ត្បិតមិនសូវលេចមុខលើទីផ្សារ Motorola នៅតែស៊ូប្រជែងនឹងយក្សបច្ចេកវិទ្យាធំៗ ជាមួយស្មាតហ្វូនបត់ appeared first on Kampuchea Thmey Daily.