តារាបូលីវូដឥណ្ឌា Gagan Malik ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា ជាផ្លូវការ

លោក GAGAN MALIK ប្រធានមូលនិធិ Gagan Malik Foundation ប្រទេសឥណ្ឌា និងជាតារា Bollywood The post តារាបូលីវូដឥណ្ឌា Gagan Malik ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា ជាផ្លូវការ appeared first on Kampuchea Thmey Daily.

តារាបូលីវូដឥណ្ឌា Gagan Malik ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា ជាផ្លូវការ

លោក GAGAN MALIK ប្រធានមូលនិធិ Gagan Malik Foundation ប្រទេសឥណ្ឌា និងជាតារា Bollywood ដ៏មានប្រជាប្រិយភាពក្នុងតួអង្គព្រះពុទ្ធ ទទួលបានការតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការប្រចាំក្រសួងទេសចរណ៍កម្ពុជា ក្រោមកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមនិងសុវត្ថិភាពទេសចរពិតនៅកម្ពុជា នាពេលកន្លងមក។

ក្នុងឱកាសជំនួបកាលពីថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ Gagan Malik ក្រោមការខិតខំប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា។

តួយ៉ាង ដោយមើលឃើញការខិតខំប្រឹងប្រែងផ្សព្វផ្សាយពីកម្ពុជា ទាំងវិស័យទេសចរណ៍ កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា ដ៏ដូចជាផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះលោក Gagan Malik ក៏ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈជាផ្លូវការ ប្រចាំក្រសួងទេសចរណ៍កម្ពុជា។

គួរជម្រាបថា លោក GAGAN Malik តារាបូលីវូដឥណ្ឌាដ៏ល្បី ដែលគេស្គាល់ថាជាតួអង្គសម្ដែងជាព្រះពុទ្ធ តែងបង្ហាញវត្តមានលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាស្ទើររាល់ឆ្នាំ និងបានពាំនាំសារដ៏ល្អពីសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក។ ក្នុងដំណើររបស់លោកកន្លងមក​ មិនត្រឹមតែទស្សនាកន្លែងនានានៅកម្ពុជាប៉ុណ្ណោះទេ លោកក៏ផ្តោតជាសំខាន់ដល់ការលើកស្ទួយសាសនារបស់រដ្ឋផងដែរ។

ជាក់ស្តែង តារាបូលីវូដដ៏មានប្រជាប្រិយភាពក្នុងតួអង្គព្រះពុទ្ធរូបនេះ ក្នុងឱកាសទទួលស្វាគមន៍ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា គ្រាទៅទស្សនានៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរថ្មីៗនេះ លោកបានផ្ញើសារទៅកាន់ពិភពលោក ដោយបើកបង្ហាញអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព។

ដោយឡែក ក្នុងសិក្ខាសាលាស្តីពីទេសចរណ៍វប្បធម៌សាសនា ដែលមានអ្នកចូលរួមប្រមាណ ៥០០អង្គ/នាក់ ដោយមានព្រះសង្ឃមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងនោះ លោក GAGAN Malik បានចែករំលែកចំណេះដឹង និងបទពិសោធទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេសចរសាសនាផងដែរ។

មិនតែប៉ុណ្ណោះ លោកក៏បានបង្ហាញខ្លួនលើវិថីព្រះស៊ីសុវត្ថិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ទស្សនាផលិតផលខ្មែរនៅផ្លូវថ្មើរជើងរាជធានីភ្នំពេញផងដែរ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីទេសចរជាតិ និងអន្តរជាតិ ៕

The post តារាបូលីវូដឥណ្ឌា Gagan Malik ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រសួងទេសចរណ៍កម្ពុជា ជាផ្លូវការ appeared first on Kampuchea Thmey Daily.