តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី
កញ្ញា ឆឹង ច័ន្ទមុនីរស្មី មិនមែនត្រឹមតែជាម៉ូដែលក្នុងកម្មវិធីកីឡាប៉ុណ្ណោះទេ តែកញ្ញាជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី The post តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី appeared first on Kampuchea Thmey Daily.

កញ្ញា ឆឹង ច័ន្ទមុនីរស្មី មិនមែនត្រឹមតែជាម៉ូដែលក្នុងកម្មវិធីកីឡាប៉ុណ្ណោះទេ តែកញ្ញាជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី ពិសេសក៏ជាម្ចាស់ផេកដ៏ល្បីដែលតែងផ្សព្វផ្សាយពីកន្លែងទេសចរណ៍ និងម្ហូបអាហារ និងទើបតែទទួលបានលិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីៗផងដែរ។


តាមរយៈ Facebook Page ដ៏ល្បី “ដើរលេង” កញ្ញា ឆឹង ច័ន្ទមុនីរស្មី តែងតែផ្សព្វផ្សាយពីទីកន្លែងទេសចរណ៍ ក៏ដូចជាអាហារតាមតំបន់ ខណៈរាល់វីដេអូដែលកញ្ញាចែករំលែក ពិតជាទទួលបានការគាំទ្រខ្លាំងមិនធម្មតា រហូតទទួលបានលិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះកិច្ចការជួយសង្គមជាតិរបស់ខ្លួន កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥ ។
ក្រៅពីកិច្ចការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា កញ្ញាក៏ជាតារាសម្តែងដ៏លេចធ្លោមួយរូប ក្នុងភាពយន្តអប់រំខ្លី ក្រោមការផលិតរបស់លោក ឈាង ដាវុធ ដែលគេស្គាល់ថាជាពិធីករ និងជាអ្នកផលិតរឿងខ្លីៗបែបអប់រំម្នាក់ ដែលតែងត្រូវបានមហាជនស្ងើចសរសើរនូវស្នាដៃនៃការនិពន្ធរបស់លោក។
មិនមែនត្រឹមតែជាតារាសម្តែង ឆឹង ច័ន្ទមុនីរស្មី ក៏ជាអ្នកផ្សព្វផ្សាយផលិតផលក្រុមហ៊ុនមួយចំនួនផងដែរ។ មិនតែប៉ុណ្ណោះ កញ្ញា ក៏មានការងារជាផ្សេងទៀតក្នុងរង្វង់សិល្បៈ និងធ្លាប់ថតម៉ូដសម្លៀកបំពាក់ឱ្យសំអាងការផងដែរ៕


The post តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី appeared first on Kampuchea Thmey Daily.