ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

កីឡាករសញ្ជាតិ រុស្ស៊ី Kiamran Nabati ត្រូវបានស្ថាប័ន ONE Championship ផ្អាក​ឡើងសង្វៀនរយៈពេល ១ ឆ្នាំ The post ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់ appeared first on Kampuchea Thmey Daily.

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati  ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

កីឡាករសញ្ជាតិ រុស្ស៊ី Kiamran Nabati ត្រូវបានស្ថាប័ន ONE Championship ផ្អាក​ឡើងសង្វៀនរយៈពេល ១ ឆ្នាំ ដោយសារពិនិត្យឃើញវិជ្ជមានសារធាតុ​ហាម​ឃាត់។

Nabati ប្រកួតនៅ ONE

ការរកឃើញនេះបានកើតឡើង បន្ទាប់ពីការប្រកួតចុងក្រោយរវាងរូបគេ ទល់នឹងអ្នកប្រដាល់ ថៃ Ferrari Fairtex នៅសង្វៀន ONE Friday Fights 95 កាលពីខែ​មករា កន្លងទៅ ដែលពេលនោះរូប​គេបានទទួលជ័យជម្នះ ដោយផ្តួលឱ្យសន្លប់ទឹកទី ១។

មិនមែនតែ Nabati តែ​ម្នាក់​នោះ​ទេ​ទេ ដែលបានតេស្តឃើញវិជ្ជមានសារធាតុ​ហាមឃាត់ សូម្បីដៃគូរបស់គេកីឡាករ Ferrari Fairtex ក៏រកឃើញវិជ្ជមានសារធាតុ​ហាម​ឃាត់​ដូចគ្នាដែរ ប៉ុន្តែកីឡាករ ថៃ រូបនេះនឹងត្រូវផ្អាក​ពី​ការ​ឡើងសង្វៀន ONE ត្រឹមរយៈពេល ៣ ខែប៉ុណ្ណោះ។

កីឡាករ Nabati បានសាងកំណត់ត្រាល្អមែនទែននៅសង្វៀន ONE ដោយឆ្លងកាត់ ៦ ប្រកួតជាមួយជើងខ្លាំង ថៃ រូបគេបានឈ្នះទាំង ៦ ប្រកួត ក្នុងនោះអ្នកលេងកណ្តាប់ដៃវ័យ ៣០ ឆ្នាំរូបនេះបានឈ្នះកីឡាករ Pongsiri PK Saenchai, Avatar PK Saenchai, Suablack, Nong-O Hama និងចុងក្រោយបានយកឈ្នះលើ Ferrari Fairtex៕

Nabati ប្រកួតនៅ ONE ទល់នឹង Ferrari Fairtex

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Bangkok Post

The post ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់ appeared first on Kampuchea Thmey Daily.