​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ចំណាំង​ខ្មាំង​ដែល​នឹង​ត្រូវ​ដោះលែង​ដំបូង​គេ​គឺ Romi Gonen ​វ័យ​២៤​ឆ្នាំ ដែលត្រូវ​បាន​ចាប់​ទៅ​​កាល​ថ្ងៃ​​ទី​​៧ខែតុលា​ឆ្នាំ​២០២៣ ​ពីពិធី​បុណ្យ Nova... The post ​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​ appeared first on Kampuchea Thmey Daily.

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ទីបំផុត​​ភាគី​អ៊ីស្រាអែល​បាន​​​​ទទួល​​​បញ្ជីឈ្មោះ​ចំណាប់ខ្មាំង​​ត្រឹមតែ​៣​នាក់​​ក្នុងចំណោម​ចំណាប់ខ្មាំង​ទាំង​​៣៣​​ដែល​នឹង​ត្រូវ​ដោះលែង​​ក្នុង​​បទ​ឈប់បាញ់​​រយៈពេល​៦សប្តាហ៍​នេះ ជាថ្នូរ​នឹង​ការដោះ​លែង​​​អ្នក​ទោស​ប៉ាឡេស្ទីន​​​ប្រមាណ​២០០០នាក់។ ចំណាប់ខ្មាំង​ដែលតនឹងត្រូវដោះលែង​មុន​គេ​​គឺ Romi Gonen វ័យ​២៤ឆ្នាំ។​

ចំណាំង​ខ្មាំង​ដែល​នឹង​ត្រូវ​ដោះលែង​ដំបូង​គេ​គឺ Romi Gonen ​វ័យ​២៤​ឆ្នាំ។ TS។

​​អ៊ីស្រាអែល​​បាន​​​រក្សាជំហរ​​​មិនឲ្យបទ​ឈប់​បាញ់​ចូលជាធរមានរហូតដល់ខ្លួន​ទទួលបាន​បញ្ជីឈ្មោះ​អ្នក​​ដែលត្រូវដោះលែង នៅ​ថ្ងៃទី​១៩​ខែមករា​​នេះ ជាពេល​ដែល​កិច្ចព្រម​ព្រៀង​​ចូលជាធរមាន​​នៅម៉ោង​ ៦និង​៣០​នាទី​ម៉ោង​សកល (GMT) ត្រូវ​​ម៉ោង​១ម៉ោង​នៅកម្ពុជា​​។

​រហូត​ដល់​ម៉ោង​​៤រសៀល​នេះ ទើប​ភាគី​អ៊ីស្រាអែលបញ្ជាក់​ថា ខ្លួន​​ទើប​ទទួល​បាន​បញ្ជី​ឈ្មោះ​ចំណាប់​ខ្មាំង​ត្រឹមតែ​៣​នាក់​​ប៉ុណ្ណោះ។

​ចំណាំង​ខ្មាំង​ដែល​នឹង​ត្រូវ​ដោះលែង​ដំបូង​គេ​គឺ Romi Gonen ​វ័យ​២៤​ឆ្នាំ ដែលត្រូវ​បាន​ចាប់​ទៅ​​កាល​ថ្ងៃ​​ទី​​៧ខែតុលា​ឆ្នាំ​២០២៣ ​ពីពិធី​បុណ្យ Nova ដែលជា​ពិធី​បុណ្យ​ឈប់សម្រាក​​ ជប់លៀង និងការអាន​ រយៈពេលយូរ​​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែល។​

យោង​តាមការ​ផ្សាយ​​របស់ Times of Israel ​គ្រួសាររបស់​​​  Gonen ក៏បាន​បញ្ជាក់​ថា នាង​ស្ថិត​នៅក្នុង​បញ្ជីត្រូវដោះលែង​។

ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ផ្សាយ​ថា បទឈប់បាញ់​រវាង​អ៊ីស្រាអែលនិង​ក្រុមហាម៉ាស ចែក​ចេញ​ជា​បីដំណាក់កាល ដោយ​មានការសម្របសម្រួល​ដោយ​ប្រទេស​អេហ្ស៊ីប​ កាតា និង​សហរដ្ឋអាមេរិក។​​

ដំណាក់កាលដំបូងរបស់ បទ​ឈប់​បាញ់​នោះ​នឹងមានរយៈពេលប្រាំមួយសប្តាហ៍ ហើយ​ក្នុងអំឡុងពេលនោះ ​​ចំណាប់​ខ្មាំង​ចំនួន​៣៣នាក់ក្នុងចំណោមចំណាប់ខ្មាំង ៩៨​នាក់ដែលនៅសល់​ពី​ការដោះលែង​កាល​ពី​បទ​ឈប់​បាញ់​ចុង​ខែ​វិច្ឆិកា​និង​ដើម​ឆ្នាំ​២០២៣ នឹងត្រូវ​ដោះដូរ​ជាមួយ​​អ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនជិត២០០០នាក់។ ចំណាប់ខ្មាំង​ទាំង​៣៣​នាក់​ជា​ ស្ត្រី កុមារ និង​បុរសអាយុលើសពី​៥០ឆ្នាំ អ្នកឈឺ និង​អ្នក​របួស។

​អ្នក​ទោស​របស់​ប៉ាឡេស្ទីន​ដែល​នឹងត្រូវ​ដោះលែង​​រាប់បញ្ចូលទាំងអ្នកទោសប្រុស ស្រី និងក្មេងជំទង់៧៣៧​ នាក់ ដែលខ្លះជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលត្រូវបានកាត់ទោសពីការវាយប្រហារដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ក៏ដូចជាជនជាតិប៉ាឡេស្ទីនរាប់រយនាក់មកពីហ្គាហ្សានៅក្នុងការឃុំឃាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ នេះ​យោងតាមរ៉យទ័រ​។​

ចំណាប់ខ្មាំង​ស្ត្រី​បី​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដោះលែង​នៅ​រសៀល​ថ្ងៃ​ទី ១៩ មករា តាម​រយៈ​កាកបាទ​ក្រហម ដោយ​ចំណាប់ខ្មាំង​ម្នាក់​​ត្រូវដោះដូរ​ជាមួយ​​អ្នក​ទោសប៉ាឡេស្ទីន​៣០នាក់​។

បន្ទាប់ពីការដោះលែងចំណាប់ខ្មាំងនៅថ្ងៃទី១៩ខែមករា អ្នកចរចារអាមេរិក Brett McGurk បាននិយាយថា កិច្ចព្រមព្រៀងនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងស្ត្រី៤នាក់ទៀត បន្ទាប់ពីរយៈពេល៧ថ្ងៃបន្ទាប់មកមានការដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀតរៀងរាល់៧ថ្ងៃក្រោយមក​៕

ដោយ រ៉ាន់ រើយ​

The post ​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​ appeared first on Kampuchea Thmey Daily.