ចិន​ ចាប់ផ្តើមជំនួសប្រេងឆៅ របស់សហរដ្ឋអាមេរិក ដោយការនាំចូលប្រេងច្រើនឡើង ពីប្រទេសកាណាដា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន បាននឹងកំពុងនាំចូលប្រេងឆៅ ក្នុងបរិមាណដ៏ច្រើន ពីប្រទេសកាណាដា និងកាត់បន្ថយការផ្គត់ផ្គង់ ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានអនុវត្តការដំឡើងពន្ធទៅវិញទៅមក ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែកន្លងមកហើយ ជាហេតុធ្វើឲ្យមានការកាត់ បន្ថយការទិញប្រេង របស់សហរដ្ឋអាមេរិក ប្រហែល៩០ភាគរយហើយ ដែរមកទល់បច្ចុប្បន្ន។ កន្លងមក ចិន​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អនុវត្ត​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទំនិញ​អាមេរិក​ទេ ប៉ុន្តែ​នឹង​ប្រើ​វិធី​ផ្សេង​ទៀត ​ដើម្បី​សងសឹក។ កាសែតBloomberg ដដែលបានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់ចិន ពីកំពង់ផែក្បែរទីក្រុង Vancouver លើឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា បានកើនឡើងដល់កំណត់ត្រា៧,៣លានបារ៉ែលក្នុងខែមីនា ហើយនឹងអាចបន្តកើនឡើង លើសពីតួលេខនេះផង។ ទិន្នន័យពីក្រុមហ៊ុន តាមដានទំនិញប្រេង និងឧស្ម័នពិភពលោក Vortexa Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឲ្យដឹងដែរថា ការនាំចូលប្រេងរបស់ចិន ពីសហរដ្

ចិន​ ចាប់ផ្តើមជំនួសប្រេងឆៅ របស់សហរដ្ឋអាមេរិក ដោយការនាំចូលប្រេងច្រើនឡើង ពីប្រទេសកាណាដា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន បាននឹងកំពុងនាំចូលប្រេងឆៅ ក្នុងបរិមាណដ៏ច្រើន ពីប្រទេសកាណាដា និងកាត់បន្ថយការផ្គត់ផ្គង់ ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានអនុវត្តការដំឡើងពន្ធទៅវិញទៅមក ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែកន្លងមកហើយ ជាហេតុធ្វើឲ្យមានការកាត់ បន្ថយការទិញប្រេង របស់សហរដ្ឋអាមេរិក ប្រហែល៩០ភាគរយហើយ ដែរមកទល់បច្ចុប្បន្ន។

កន្លងមក ចិន​ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អនុវត្ត​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត ​ប្រឆាំង​នឹង​ទំនិញ​អាមេរិក​ទេ ប៉ុន្តែ​នឹង​ប្រើ​វិធី​ផ្សេង​ទៀត ​ដើម្បី​សងសឹក។

កាសែតBloomberg ដដែលបានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់ចិន ពីកំពង់ផែក្បែរទីក្រុង Vancouver លើឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា បានកើនឡើងដល់កំណត់ត្រា៧,៣លានបារ៉ែលក្នុងខែមីនា ហើយនឹងអាចបន្តកើនឡើង លើសពីតួលេខនេះផង។

ទិន្នន័យពីក្រុមហ៊ុន តាមដានទំនិញប្រេង និងឧស្ម័នពិភពលោក Vortexa Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឲ្យដឹងដែរថា ការនាំចូលប្រេងរបស់ចិន ពីសហរដ្ឋអាមេរិក បានធ្លាក់ចុះមកនៅត្រឹម៣ លានបារ៉ែលក្នុងមួយខែពីទំហំ២៩លានបារ៉ែល ក្នុងមួយខែ កាលពីខែមិថុនាកន្លងមក។

គួរឲ្យដឹងដែរថា អត្រាការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ប្រទេស​កាណាដា​ ដោយ​ផ្ទាល់​របស់​ប្រទេស​ចិន ​ជា​ប្រវត្តិសាស្ត្រ​មាន​តិចតួច​បំផុត​ជា​ចម្បង​ដោយ​សារ​ឧបសគ្គ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរោងចក្រចម្រាញ់ប្រេងរបស់ចិន ភាគច្រើនគឺនាំចូលប្រេងឆៅ ជាចម្បងពីមជ្ឈិមបូព៌ា និងរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី