ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បីស្តារអាជីពឡើងវិញ
កីឡាករបាល់ទាត់អង់គ្លេស Dele Alli ដែលមិនមានក្រុមណាចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Everton បានបញ្ចប់ក្នុងខែមិថុនា The post ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បីស្តារអាជីពឡើងវិញ appeared first on Kampuchea Thmey Daily.
កីឡាករបាល់ទាត់អង់គ្លេស Dele Alli ដែលមិនមានក្រុមណាចាប់តាំងពីកិច្ចសន្យារបស់គាត់ជាមួយ Everton បានបញ្ចប់ក្នុងខែមិថុនា បានចុះហត្ថលេខាជាមួយក្លិប Como នៅលីគកំពូលរបស់អុីតាលី។
អតីតកីឡាករជម្រើសជាតិអង់គ្លេសវ័យ២៨ឆ្នាំបានហ្វឹកហាត់ជាមួយក្លិប Lombardy ជាច្រើនសប្តាហ៍នៅពេលគ្មានក្លិបលេង ប៉ុន្តែឥឡូវនេះរូបគេទទួលបានកិច្ចសន្យារយៈពេល១៨ខែបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ជាមូយក្លិបថ្មី។
ក្លិប Como បានប្រកាសនៅក្នុងសេចក្តីប្រកាសថា ៖«ក្លិបបានទទួលស្គាល់ទេពកោសល្យពិសេសរបស់គាត់ ហើយរីករាយក្នុងការបញ្ចូលគាត់ទៅក្នុងក្រុម។ អាទិភាពគឺផ្តល់ឲ្យ Dele នូវបរិយាកាសគាំទ្រ ដើម្បីឲ្យរូបគេសម្របខ្លួនបន្តិចម្តងៗ។ ក្លិបមិនរំពឹងទទួលបានលទ្ធផផល្អភ្លាមៗពីគាត់ឡើយ។ ក្លិបជឿជាក់ថា គាត់អាចរួមចំណែកយ៉ាងសំខាន់ទាំងក្នុង និងក្រៅទីលាន។ ជាអ្នកណែនាំដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យក្នុងក្រុម»។
Alli បានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អនៅក្របខណ្ឌ Premier League ចំនួន២លើក។ គិតពីឆ្នាំ២០១៥ ដល់២០២១ រូបគេបានស៊ុតបញ្ចូលទីបាន៦៧គ្រាប់ក្នុងការបង្ហាញខ្លួន២៦៩លើកនៅគ្រប់ការប្រកួតទាំងអស់។ យ៉ាងណាមិញ អាជីពរបស់គាត់បានជួបការលំបាកតាំងពីចាកចេញពី Spurs។ Alli បានចូលរួមជាមួយ Everton ប៉ុន្តែបានបង្ហាញខ្លួនតែ១៣ប្រកួតប៉ុណ្ណោះមុនពេលត្រូវបានខ្ចីទៅឱ្យក្រុម Besiktas នៅប្រទេសតួកគីក្នុងខែសីហាឆ្នាំ២០២២៕
ប្រែសម្រួល៖ ផា រតនា
The post ក្លិប Como ផ្ដល់លក្ខខណ្ឌពិសេសដល់ Alli ដើម្បីស្តារអាជីពឡើងវិញ appeared first on Kampuchea Thmey Daily.