ក្រុមហ៊ុន និងសហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាទិញលក់ម្ទេស ២៤០តោន
លើសពីនេះ សហគមន៍ទាំង២ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ។ ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមាន The post ក្រុមហ៊ុន និងសហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាទិញលក់ម្ទេស ២៤០តោន appeared first on Kampuchea Thmey Daily.

សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់«ម្ទេសស្តង់ដាសុវត្ថិភាពចំនួន ២៤០តោន» ជាមួយក្រុមហ៊ុនកសិដ្ឋានគីរីទេសជាផ្លូវការនៅខេត្តសៀមរាប លើផ្ទៃដីដាំដុះចំនួន ១០ហិកតា។

ពិធីចុះហត្ថលេខារវាងក្រុមហ៊ុន និងសហគមន៍កសិកម្មទំនើបទាំងពីរ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។បើតាមក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបទាំង២បានសម្រេចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយបន្ថែមផលិតកម្មដំណាំម្ទេស បូករួមនឹងដំណាំស្រូវ និងដំណាំបន្លែដែលមានស្រាប់។

ក្រសួងបញ្ជាក់ថា៖«ការពង្រីកវិសាលភាពនេះធ្វើឡើងដោយមានការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនឹងជួយការពារកសិករអ្នកផលិតពីហានិភ័យទីផ្សារ និងផ្តល់ភាពច្បាស់លាស់ជាងមុនដល់ការព្យាករណ៍ប្រាក់ចំណូលរបស់ពួកគាត់»។

លើសពីនេះ សហគមន៍ទាំង២ក៏ទទួលបានការគាំទ្រដើមទុន និងបច្ចេកទេសដាំដុះ សម្រាប់ផលិតកម្មដំណាំថ្មីមួយនេះផងដែរ៕
The post ក្រុមហ៊ុន និងសហគមន៍កសិកម្មទំនើបចំនួន២ ចុះកិច្ចសន្យាទិញលក់ម្ទេស ២៤០តោន appeared first on Kampuchea Thmey Daily.